ក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះជាមួយទូរទស្សន៍ NBC នៅថ្ងៃទី ៤ ខែមិថុនា លោក ប៊ីលគ្លីនតុន និយាយថា ៖ “ទេ! ខ្ញុំមិនដែលនិយាយសុំទោសនាងទេ ប៉ុន្តែខ្ញុំបានសុំទោសដោយចំហ ហើយពុំមែនមួយលើកឡើយ ។ ខ្ញុំសុំទោស!” ។ ពោលគឺខ្ញុំសុំទោសមនុស្សទាំងអស់លើពិភពលោក ។
អតីតប្រធានាធិបតីប៊ីលគ្លីនតុន ទម្លាយប្រាប់ពីបំណុលដ៏សន្ធឹកសន្ធាប់ព្រោះតែទាក់ទិនជាមួយនាង Monica Lewinsky ។
លោកប្រាប់ថា ៖ “ខ្ញុំចាកចេញពីសេតវិមាន ដោយស្ពាយតាមខ្ទង់បំណុលដល់ទៅ ១៦លានដុល្លារ” ហើយទាំងនោះគឺជាលុយ ដែលត្រូវចំណាយទាក់ទងដល់ទង្វើរបស់ខ្លួន ។
គួររំលឹកថា Monica Lewinsky គឺជាឈ្មោះលេចធ្លោជាងគេក្នុងអណត្តិរបស់ប្រធានាធិបតីទី ៤២ របស់អាមេរិក គឺលោកប៊ីលគ្លីនតុន។
នៅឆ្នាំ ១៩៩៨ ស្ត្រីហាត់ការសេតវិមានរូបនេះ បានក្លាយជាចំណុចស្នូលនៅទីនោះ ក្រោយពីគេរកឃើញថា នាងមានទំនាក់ទំនងនឹងប្រធានាធិបតីគ្លីនតុន… រឿងស៊ីពោត ៕ ចន្ទ្រា