Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន ត្បាញ​ក្រមា​ក្រឡា​ទី​១០០០​ម៉ែត នៅ​វាល​ព្រះមេរុ​

spot_img

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ចូលរួម​ត្បាញ​ក្រមា​ក្រឡា​ទី​១០០០​ម៉ែត្រ ដែល​ជា​ក្រ​ម៉ា​វែង​ជាង​គេ​លើ​ពិភពលោក ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​កម្លាំង​របស់​ពលរដ្ឋ​ខ្មែរ ក្នុងការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។​

​សូមជម្រាបថា យុទ្ធនាការ​ក្រមា​៖ បំបែក​ឯតទកគ្គកម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក ត្រូវបាន​នាំមក​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​ក្នុង​គោលបំណង​ធំៗ​បី រួមមាន​៖ ១)​លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ ២)​បង្កើត​ការ​ចូល​រួម​ចំណែក ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឍដ្ឋាន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា​និង​លើកស្ទួយ​មត៌ក​វប្បធម៌​ប្រពៃណី​ខ្មែរ និង​៣)​ជំរុញ​ឲ្យមាន​សាម​គ្គីភា​ព និង​ឯកភាព​ជាតិ​តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​។​

​បន្ទាប់ពី​បាន​ចូលរួម​ត្បាញ​ក្រមា​រួចរាល់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ទស្សនា​ការតាំង​បង្ហាញ​នូវ​សកម្មភាព​ផ្សេងៗ ដែល​បាន​រៀបចំ​ក្នុង​យុទ្ធនាការ​ត្បាញ​ក្រមា ដែល​មាន​ការតាំង​បង្ហាញ​ពី​ផលិតផល​ក្រមា​នៅទីនេះ ព្រមទាំង​បាន​អញ្ជើញ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុមការងារ​នៅទីនេះ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×