Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រិល វណ្ណា អះអាងថា​ពុំបាន​ចាប់រំលោភ​ដូច​នាង​លី​តា​ដែល​ឪពុកម្តាយ​ផ្សំផ្គុំ​ឲ្យ ចោទ​ទេ និង​សូម្បី​លុយ​ឡាន​ក៏​គ្មាន​ដែរ (​មាន​វីដេអូ​)

spot_img

​រឿងរ៉ាវ​ដ៏​ក្តៅគគុក​កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ទាក់ទង​នឹង​អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ ស្រិល វណ្ណា លេច​ធ្លាយ​រឿងអាស្រូវ​ជាមួយ​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ លី​តា នៅក្នុង​បន្ទប់ ជាមួយ​សកម្មភាព «​ឆាន់​ពោត​» ក្នុង​កាយវិការ​អាសអាភាស​ដូច​ឱ​រ៉ា​ល់​សិច ពុំទាន់​ស្ងប់ស្ងាត់​នោះទេ ព្រោះតែ​រឿងរ៉ាវ​ក្រៅ​ព្រះពុទ្ធសាសនា​ក្រោយ​ផ្សឹក​នេះ នៅ​បន្ត​ប្តឹងផ្តល់​គ្នា​ពី​សំណាក់​នារី​ជា​ស្រី​ស្នេហ៍ ចោទប្រកាន់ថា​លោក ស្រិល វណ្ណា ចាប់រំលោភ ដោយ​ទាមទារ​រហូត ៥ ម៉ឺន​ដុល្លារ ។​

​ប៉ុន្តែ តែ​ករណី​ចោទប្រកាន់​មិន​ទំនង​របស់​ខាង​ស្រី​នេះ ពុំបាន​ធ្វើ​ឲ្យ​មហាជន​យល់ស្រប​នោះឡើយ ដោយ​ពួកគាត់​ត្រឡប់​ជា​ចោទប្រកាន់​នាង​ទៅវិញ​ទេ ដែល «​អាស​» ទៅរក​អតីត​សង្ឃ​រូបនេះ​រួមមេត្រី​តែម្តង ពោលគឺ «​គ្មាន​ភ្លើង គឺ​ក៏​គ្មាន​ផ្សែង​» ដែរ ។​

​ដោយ​មើលឃើញ​វា​មិន​សម​ទំនង​ទាល់តែសោះ ជាមួយ​ការចោទប្រកាន់​ចាប់រំលោភ​បែបនេះ កាលពី​ថ្ងៃ​ម្សិលមិញ លោក ផែង វណ្ណៈ ដែលជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​សកម្មភាព​មួយរូប ក្នុងការ​ចែកចាយ​ព័​ត៏​មាន​ក្តៅៗ និង​ទាន់​ហេតុការណ៍​ផ្សេងៗ​ទៀត ក៏ដូចជា​វិភាគ​វែកញែក​រកខុសរកត្រូវ ចំពោះ​រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងឡាយណា​ដែល​កើតឡើង​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ផ្ទះ​លោក ស្រិល វណ្ណា ដើម្បី​ជួប​សម្ភាសន៍​ផ្ទាល់ ។​

​ជាការ​ពិតណាស់ បកស្រាយ​បំភ្លឺ​នឹង​សំណួរ​របស់លោក ផែង វណ្ណៈ អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ​រូបនេះ និយាយថា​៖ «​រូបគាត់​ពុំបាន​ចាប់រំលោភ​ដូច​ការចោទប្រកាន់​រប​ស់ក​ញ្ញា លី​តា ទេ ។ ហើយ​ទង្វើ​មិន​សមរម្យ​ដែល​កើតឡើង​ក្នុង​កាយវិការ «​លិទ្ធ​ពោត​» នេះ​នៅឯ​ផ្ទះ​ខាង​ស្រី​នោះ ក៏​គាត់​ពុំបាន​ដឹង​ដែរ ដោយ​រូបគាត់​បាន​អះអាងថា​ដូចជា​ត្រូវ​ថ្នាំ​អ្វី​មិនដឹង ។ រីឯ រឿង​លេង​ខ្លា​ឃ្លោក​នេះ គឺ​គ្រាន់តែ​ជា​សកម្មភាព​លេងសើច​ប៉ុណ្ណោះ នៅឯ​ផ្ទះ​កញ្ញា​នេះ មុនពេល​ចូលឆ្នាំថ្មី ជាមួយ​ក្រុមគ្រួសារ​រប​ស់​នាង ដោយ​គិតថា​ជា​អ្នក​ស្គាល់​ទុកចិត្ត​» ។ លោក ស្រិល វណ្ណា នៅបាន​អះអាងថា ចំពោះ​រឿង​ដែល​មហាជន​ចោទប្រកាន់ថា រូបគាត់​កាលពី​នៅ​ជាស​ង្ឃ បានផ្តល់​លុយ ឬ រថយន្ត​ទំនើប​នោះ គឺ​អត់​មាន​ទាល់តែសោះ ។​

​ទោះយ៉ាងណា នេះ​គ្រាន់តែ​ជា​លើកឡើង​បញ្ជាក់​របស់​អតីត​សង្ឃ ថា​ខ្លួន​ពុំបាន​ចាប់រំលោភ​កញ្ញា នី​តា ដូចដែល​នាង​បាន​ចោទប្រកាន់​យ៉ាង​ដូច្នេះ​ទេ ខណៈ​មកទល់ពេលនេះ យើង​ក៏​ពុំទាន់​ឃើញ​មានប្រតិកម្ម​អ្វីមួយ​ឆ្លើយតប​ចំពោះ​ការ​ស្រាយ​បំភ្លឺ​របស់លោក ស្រិល វណ្ណា ពី​នារី​វ័យក្មេង​រូបនេះ​នៅឡើយ ។​

​យ៉ាងណាក៏ដោយ មហាជន​ជាច្រើន​បាន​សម្តែង​ការ​ពុំ​ពេញចិត្ត​នឹង​ទង្វើ បំ​ផ្លិត​បំផ្លាញ ធ្វើ​ឲ្យ​អាប់ឱន​សាសនា​របស់​អ្នក​ទាំងពីរ​ឡើយ ដោយ​ក្នុងនោះ អ្នក​បញ្ចេញ​កំហឹង​មួយចំនួន​បាន​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​ដាក់បន្ទុក​ទៅលើ​ពួកគេ​ទាំងពីរ​តែម្តង ទើប​ត្រឹមត្រូវ ៕ ចន្ទី​

 

  

spot_img
×