Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ គូស្វាមីភរិយាថ្មោងថ្មី មិនគួរធ្វើរឿងតទៅនេះទេ បើចង់ឱ្យជីវិតគូគង់វង្ស

spot_img

រឿងស្នេហា ពេលខ្លះពិបាកយល់ណាស់ បើស្រឡាញ់ហើយ អ្វីៗក៏ព្រមដែរ!! តែ ចុះបើចង់ឱ្យគូស្នេហ៍ស្រឡាញ់យើងយូរអង្វែងវិញនោះ តើត្រូវធ្វើយ៉ាងណា? ធ្លាប់គិតដែរទេថា ពេលខ្លះមូលហេតុ ដែលធ្វើឱ្យឈ្លោះគ្នាញឹកញាប់នោះ អាចដោយសារតែខ្លួនយើងមានចំណែកដែរទេដឹង? ដូច្នេះបើចង់ឱ្យជីវិតគូ មិនសូវមានជម្លោះ និងជីវិតអាពាហ៍ពិពាហ៍ស្ថិតស្ថេរគង់វង្ស នៅជាមួយយើងយូរអង្វែងរហូតទៅនោះ រឿងតទៅនេះមិនគួរធ្វើជាដាច់ខាត…

១-ប្រចែប្រចណ្ឌគ្មានហេតុផល
រឿងនេះសំខាន់ណាស់សម្រាប់គ្រប់គូស្នេហ៍ បើជឿជាក់ក្នុងចិត្តថា រូបអ្នកមានគុណតម្លៃស័ក្តិសម និងស្រឡាញ់គេតាមដែលអាចស្រឡាញ់បាន ហើយគេក៏ស្រឡាញ់អ្នកវិញដែរនោះ តើហេតុអីអ្នកចាំបាច់ត្រូវប្រចែប្រចណ្ឌរូបគេបែបគ្មានហេតុផលធ្វើអី? គួរតែមានភាពជឿជាក់លើគ្នាទៅវិញទៅមកឱ្យច្រើន ទើបល្អ។

២-និយាយអាក្រក់ពីបុព្វការី
ទោះជាគេតវ៉ា ឬរអ៊ូរទាំឱ្យអ្នកស្តាប់ពីរឿងរ៉ាវផ្សេងៗក្នុងក្រុមគ្រួសាររបស់គេក៏ដោយ តែមិនមែនមានន័យថា អ្នកអាចនិយាយអ្វី ឬមានយោបលអ្វី អំពីមនុស្សក្នុងក្រុមគ្រួសាររបស់គេបានដែរ ជាពិសេសនិយាយពីបុព្វការីរបស់គេ ក្នុងន័យអវិជ្ជមាន ព្រោះវានឹងហុចផលអាក្រក់ដល់រូបអ្នកខ្លួនឯង ហើយអ្នកខ្លួនឯងក៏មិនចង់ឱ្យគូស្នេហ៍និយាយ ឬគិតក្នុងន័យអវិជ្ជមានជាមួយក្រុមគ្រួសាររបស់អ្នកដែរ។

៣-កុំខុសសម្ដីខ្លួនឯង
មនុស្សប្រុសមិនត្រូវខុសសម្ដីខ្លួនឯងឡើយ ឯមនុស្សស្រី ក៏មិនខុសគ្នាដែរ។ បើណាត់គ្នាពេលណា ក៏គួរតែទៅឱ្យត្រូវពេល ឬយឺតបន្តិចបន្តួចក៏មិនអីដែរ ឬបើប្រាប់ថានឹងទូរស័ព្ទរក ក៏គួរតែទូរស័ព្ទទៅ ព្រោះការខុសសម្ដីខ្លួនឯង អាចបង្ហាញឱ្យដឹងថា អ្នកជាមនុស្សដែលមិនខ្វល់ពីអារម្មណ៍អ្នកដទៃ ហើយវានឹងហុចផលមិនល្អដល់សម្ព័ន្ធភាពរបស់អ្នកយ៉ាងពិតប្រាកដ។

៤-របៀបរបបច្រើនពេក
រឿងនេះ គឺជារឿងធ្ងន់ធ្ងរណាស់សម្រាប់សម្ព័ន្ធភាពស្នេហ៍។ បុរសៗ ច្រើនតែមិនសូវចេះទ្រាំចំពោះភាពរបៀបរបប និងរឿងច្រើនរបស់ស្រ្តីទេ។ ដំបូងៗពេលស្នេហានៅផ្អែមល្ហែម ក៏ធ្វើជាមិនយកចិត្តទុកដាក់ និងទទួលយកបានទាំងអស់ តែនៅពេលដែលពេលវេលានៃការសម្របខ្លួនឱ្យចូលគ្នាចប់អស់ហើយ ហើយភាពរបៀបរបបច្រើន មានវិន័យតឹងរ៉ឹងច្រើន រឿងច្រើន បែរជាកើនឡើង ទៅជារអ៊ូឥតឈប់ រអ៊ូគ្រប់រឿង ពេលនោះប្រហែលជាគ្មាននរណាចង់ស្តាប់ និងធ្វើតាមឡើយ។

៥-ខឹងសម្បាមិត្តភក្តិរបស់ស្វាមី ឬភរិយា
មុនពេលដែលគេស្គាល់រូបអ្នក គេមានក្រុមមិត្តភក្តិរបស់គេ មានភាពជិតដិតស្និទ្ធស្នាលខ្លាំងជាងរូបអ្នកច្រើនណាស់។ ដូច្នេះអ្នកគួររៀនយល់ដឹងអំពីវិធីក្នុងការចូលទៅរកក្រុមមិត្តភក្តិរបស់គេ បើសិនជាវាមិនធ្ងន់ធ្ងរពេកទេនោះ ហើយវិធីដែលល្អបំផុតនោះគឺ ព្យយាមធ្វើខ្លួនឱ្យសប្បាយរីករាយជាមួយអ្វីដែលគេធ្វើវិញប្រសើរជាង។

៦-បំផ្លាញជំនឿទុកចិត្ត
ការភូតកុហកប្រភេទ White lie ពេលខ្លះក៏បានលទ្ធផលដែរ តែពេលខ្លះបើនិយាយគ្នាត្រង់ៗបាន ក៏គួរតែនិយាយ ព្រោះបុរសៗ ច្រើនតែមិនគិតច្រើនដូចនារីៗទេ ព្រោះបុរសៗពេលខ្លះមិនបានយកចិត្តទុកដាក់នឹងអ្វីដែលនារីៗធ្វើប៉ុន្មានឡើយ។ ដូច្នេះបើមានអ្វី គួរតែនិយាយគ្នាត្រង់ៗទៅ ប្រសើរជាងការភូតកុហក ដែលបើថ្ងៃក្រោយបែកការណ៍ វានឹងមានផលប៉ះពាល់ដល់សម្ព័ន្ធជីវិតគូយ៉ាងពិតប្រាកដ។

៧-បន្ទោសតែគេគ្រប់យ៉ាង
អ្នកខ្លួនឯងអាចនឹងមិនដឹងខ្លួនថា ពេលរស់នៅជាមួយគ្នា ហើយមានអ្វីខុសឆ្គង អ្នកតែងតែតវ៉ាបន្ទោសគេ និងពេលខ្លះក៏បន្ទោសតវ៉ាហួសហេតុពេកទៀតផង។ សម្ព័ន្ធភាពដែលល្អ គឺការជួយគ្នាដោះស្រាយ កែបញ្ហា មិនថាអ្នកណាខុសក៏ដោយ។ ខឹងចុះ ខឹងបាន តែកុំឱ្យយូរពេក បន្ទាប់ពីនោះក៏ងាកមកនិយាយគ្នា ដើម្បីកែបញ្ហា នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញមិនខាន។

៨-កុំព្យាយាមផ្លាស់ប្តូរ កែចរិតនិស្ស័យរបស់គេ
តើអ្នករៀបការជាមួយគេព្រោះអ្វី និងតើគេរៀបការជាមួយអ្នកព្រោះអ្វី? ចូរសម្លឹងរកមើលចំណុចនោះឱ្យបានជាប់ជានិច្ច ព្រោះការបានរួមរស់នឹងគ្នា វាច្បាស់ជាមានការសម្របសម្រួលខ្លួនចូលរកគ្នាមិនខាន តែកុំភ្លេចថា ការសម្របសម្រួលខ្លួន មិនមែនជាការផ្លាស់ប្តូរទាំងអស់នោះទេ និងសំខាន់បំផុត កុំប្រៀបធៀបគូស្នេហ៍របស់អ្នក ទៅនឹងបុរសណាផ្សេងឱ្យសោះ។

៩-មិនដែលនិយាយល្អជាមួយគេ
មនុស្សឆ្លាត តែងតែធ្វើជាអ្នកស្តាប់ច្រើនជាងនិយាយ ហើយបើនិយាយ នឹងច្រើនតែមានពាក្យដែលឆ្លាតៗចេញមកជានិច្ច។ បើអ្នកឈ្លោះគ្នា ចូរចៀសវាងការនិយាយបន្តជម្លោះ បើសិននរណាម្នាក់អាចត្រជាក់បាន រឿងដែលឈ្លោះគ្នានោះនឹងកាន់តែឆាប់ចប់ឡើង។ ចូរកុំភ្លេចថា ការផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមក គឺជារឿងសំខាន់ក្នុងជីវិតគូរបស់មនុស្សគ្រប់រូប ការនិយាយជាមួយគ្នាល្អៗ ច្បាស់ជាហុចផលល្អក្នុងរយៈពេលយូរមិនខាន៕

Family Conflicts. Black couple in medical masks arguing at marital therapy session at counselors office, free space
Four angry friends arguing at home
spot_img
×