រូបភាព២សន្លឹកបង្ហាញស្ត្រីម្នាក់ស្រាតននលគក នៅស្ថានីយរថភ្លើង Pioneer MRT (សិង្ហបុរី) ដែលបានលេចឡើងនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៧ មិថុនា ម្សិលមិញនេះ បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកដំណើរមានវត្តមាននៅទីនោះភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ។
យោងតាម TODAY ស្ត្រីអាយុ ៣៥ ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់មិញ ស្ថិតក្រោមច្បាប់សុខភាពផ្លូវចិត្ត (ថែទាំ និងព្យាបាល) បន្ទាប់ពីប៉ូលីសត្រូវបានគេហៅឲ្យមក «ដោះស្រាយ» ពីហេតុការណ៍នេះនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ ។ ស្ត្រីរូបនោះនឹងត្រូវបានបានគេបញ្ជូនទៅឲ្យអ្នកជំនាញខាងវេជ្ជសាស្ត្រ ដើម្បីពិនិត្យនៅស្ថាប័នចិត្តសាស្ត្រមួយ ។
ទាំងអត្តសញ្ញាណ, ប្រទេសកំណើត និងរូបភាពរបស់ស្ត្រីដែលត្រូវបានគេថតបាននេះ នៅតែស្ថិតនៅជាអាថ៌កំបាំងនៅឡើយ ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញសង្គមឈ្មោះ Patrick Tan បានបង្ហោះរូបថតភាពកាត់ចេញពីឃ្លីបខ្លីៗនេះពីប្រភពមិនស្គាល់មួយនៅលើហ្វេសប៊ុក ។ ប៉ុន្តែ រូបភាព១ក្នុងចំណោមនោះបានបង្ហាញឲ្យឃើញស្ត្រីម្នាក់នោះ ស្រាតននលគកឈរនៅក្បែរសម្លៀកបំពាក់ «ជម្រុះចោល» មួយ នៅក្បែរជើងរបស់នាង ដែលធ្វើឲ្យគេគិតថា ស្ត្រីនោះអាចដោះសម្លៀកបំពាក់របស់នាងចេញ នៅពេលនាងចូលទៅដល់ក្នុងស្ថានីយ ។
រូបភាពមួយ បានបង្ហាញឲ្យឃើញស្ត្រីនោះស្ថិតក្នុងសកម្មភាពហាក់ដូចប្រឈមមុខនឹងបុរសស្លៀកពាក់ត្រឹមត្រូវម្នាក់ ដោយបានចាប់ឱបគាត់ ខណៈបុគ្គលិករថភ្លើងវ័យពាក់កណ្តាលអាយុម្នាក់ទៀត បានយកអាវបំណងជួយបិទបាំងកេរ្តិ៍ខ្មាស់របស់ស្ត្រីនោះ ដោយឱនមុខចុះ ៕ ចន្ទី