មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន បន្ទាប់ពីឃើញតារាសម្ដែង សាត រស្មី បង្ហាញពីភាពស្និទ្ធស្នាលរបស់ខ្លួន ជាមួយគ្រួសារម្ដាយក្មេកកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ហើយសកម្មភាពនេះទៀតដសោត ក៏កាន់តែធ្វើឱ្យមហាជនចង់ដឹងថា តើ សាត រស្មី ត្រូវជាអ្វីជាមួយម្ដាយក្មេកលោក ព្រាប សុវត្ថិ ?
ចម្លើយត្រូវបានបានបកស្រាយ ដោយម្ដាយក្មេកលោក ព្រាប សុវត្ថិ ផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់លោកស្រី ដោយបានសរសេរថា «សាត រស្មី គឺជាអនាគតចៅប្រសារបស់ខ្ញុំ» ហើយសម្រាប់ចម្លើយនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកន្លងមកធ្លាប់មានសារព័ត៌មានជាច្រើនចុះផ្សាយថា សាត រស្មី កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយ លោក ម៉ា រ៉ាបូណា ព្រមទាំងរស់នៅក្រោមដំបូលផ្ទះតែមួយផងដែរ ។
ជាមួយគ្នានេះ បើយោងតាមប្រភពខ្សិបខ្សៀវពីសំណាក់មិត្តអ្នកសិល្បៈបានឱ្យដឹងថា តាមពិតតារាស្រីសាច់សខ្ចីដូចបណ្ដូលចេក សាត រស្មី និង ក្មួយលោក ព្រាប សុវត្ថិ បានមានទំនាក់ទំនងជាមួយគ្នាយូរណាស់មកងហើយ គ្រាន់តែពួកគេពុំដែលទម្លាយជាសាធារណៈ ៕ សាវុធ