ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកា.ប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤ គ្រឿង ) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ ជីង ឆាំងឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ២-ឈ្មោះ ហ៊ន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យកំបូល ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៣-ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក -ដាវកែច្នៃចំនួន ០១ ដើម -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JH៤៦៦៥ ចំនួន ០១ គ្រឿង ។
ជនរងគ្រោះ ឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្លាកស្នាមរបួស -ស្នាមកា.ប់នៅលើខ្នង។
សម្ភារៈខូចខាត -ម៉ូតូចំនួន ០៤ គ្រឿង (ហុងដាសេ១២៥ ចំនួន ០៣ គ្រឿង ,ហុងដាស្កុបពីចំនួន ០១ គ្រឿង)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី មានករណី អំពើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោ កា.ប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសស្រាល និងកា.ប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ១០ នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង កាន់ដាវកែច្នៃចំនួន ០៣ ដើម និងកាបិតប៉័ងតោចំនួន ០១ ដើម មាន ឈ្មោះ ហ៊ន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ឡើង២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ ហ្សា ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន កាន់ដាវកែច្នៃចំនួន ០១ ដើម ។ បក្ខពួកមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ ជីង ឆាំងឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ កាន់កាំបិតប៉័ងតោចំនួន០១ ។ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវលាយស ស៊េរីឆ្នាំ២០២១ មិនចាំផ្លាក លេខ ជិះគ្នាចំនួន ០២ នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ អ្នកអង្គុយខាងក្រោយកា.ន់ដាវកែច្នៃចំនួន ០១ ។ ឈ្មោះ ហួរ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស មិនចាំផ្លាកលេខ ឌុបបក្ខពួកមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុកាន់ដាវកែច្នៃចំនួន ០១ ។ ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ ហ្សា ភេទ ស្រី អាយុប្រហែល ១៧ ឆ្នាំ បាននាំគ្នា ជិះម៉ូតូចេញពីកន្លែងអង្គុយលេងនៅម្តុំក្លឹបកំសាន្តមិនស្គាល់ឈ្មោះ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងទៅរកមើលគូទំនាស់ ដែលបានទាស់ពាក្យសម្តីគ្នាកន្លងមក ។ ពេលជនសង្ស័យនាំគ្នាជិះម៉ូតូ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ និងមិត្តភក្តិកំពុងអង្គុយនៅខាងមុខផ្ទះ ឃើញដូច្នេះជនសង្ស័យនាំគ្នាឈប់ម៉ូតូ ហើយឈ្មោះ ហ្សា កាន់ដាវកែច្នៃចំនួន ០១ ដើម , ឈ្មោះ ជីង ឆាំងឡុង កាន់កាំបិតប៉័ងតោចំនួន០១ ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២ នាក់ទៀត កាន់ដាវកែច្នៃចំនួន ០២ ដើម ចុះពីលើម៉ូតូរត់ចូលទៅធ្វើ់សកម្មភាព ដេញកាប់លើជនរងគ្រោះ បណ្តាលឲ្យត្រូវខ្នងមួយដាវរងរបួសស្រាល រួចហើយជនរងគ្រោះ បានរត់ចូលទៅក្នុងផ្ទះបាត់ បន្ទាប់មកឈ្មោះ ហ្សា , ឈ្មោះ ជីង ឆាំងឡុង ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២ នាក់ទៀត បន្តនាំគ្នាកា.ប់ទៅលើម៉ូតូរបស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ បណ្តាលឲ្យខូចខាតចំនួន ០៤ គ្រឿង រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ កម្លាំងការិយាល័យ បានចុះទៅដល់កន្លែងកើតហេតុ រកឃើញដាវកែច្នៃចំនួន ០១ ដើមដែលជនសង្ស័យ រត់ចោលបន្សល់ទុកនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម











