ជប៉ុនជាប្រទេសមួយចម្លែកណាស់ នារីដែលមានវ័យ ៣០ឆ្នាំ ហើយនៅព្រហ្មចារីយ៍ គឺជាគុណវិបត្តិមួយថ្វីត្បិតពុំត្រូវបានគេនិយាយចេញ តែបុរសនៅស្រុកនោះទោះបីមិននិយាយចេញក៏ក្នុងចិត្តមិនទទួលយកឡើយ ។ នេះឯងជាមូលហេតុដែលធ្វើឲ្យកើតមានសេវានេះ ទុកសម្រាប់ដល់ពេលនារីៗ មានវ័យជ្រេចង់រៀបការប្តី ។
ខុសពីបណ្តាប្រទេសនៅប៉ែកបូព៌ា ព្រហ្មចារីយ៍សម្រាប់រាត្រីទឹកឃ្មុំជារឿងមួយសំខាន់ណាស់ ថ្វីត្បិតតែជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជីវិតរស់នៅជាមួយវិស័យឧស្សាហកម្ម ធ្វើឲ្យ “រឿងបែបនេះ” លែងមានសារៈសំខាន់ទៀតហើយ ។
បុរសជប៉ុនពេលនេះគេប្រាថ្នាចង់បាននារីដែលធ្លាប់ “ឆ្លងកាត់” ព្រោះគិតថានាងនឹងមានបទពិសោធន៍ធ្វើឲ្យគេសប្បាយ ។ បែបនេះឯង នារីជប៉ុនជាច្រើនស្ថិតក្នុងវ័យ ៣០ឆ្នាំ តែងស្វែងរកសេវានេះដើម្បីបង្ហាញថា ខ្លួនធ្លាប់ឆ្លងកាត់ ហើយថែមទាំងសុខចិត្តចំណាយលុយបន្ថែមទៀតដើម្បីទិញយក “មេរៀន បទពិសោធន៍” ។
ដោយសារមានតម្រូវការទើបសេវាបែបនេះមានឈ្មោះហៅថា “Lost Virgin Cafe” ឬ “កាហ្វេកម្ចាត់ព្រហ្មចារីយ៍” ត្រូវបានឧទ្ទេសនាមលើអនឡាញ ដើម្បី “ជួយ” ដល់នារីទាំងឡាយពីបច្ចេកទេស និងបទពិសោធន៍ ក្នុងរឿងប្តីប្រពន្ធ ។ សេវានេះបច្ចុប្បន្ន ត្រូវបានបុរសអាយុ ៣០ឆ្នាំ ឈ្មោះ Masato ជាអ្នកក្តាប់ឱកាសបង្កើតវាឡើង ហើយថែមទាំងប្រើប្រាស់វេបសាយ ដើម្បីផ្សព្វផ្សាយសេវាកម្មជូនដល់អតិថិជន ។
គេហទំព័រ Lost Virgin Cafe
អតិថិដែលត្រូវបានក្រុមហ៊ុននេះ “ជួយ”
សេវាកម្មនេះរកស៊ីបានម្យ៉ាង ព្រោះមូលហេតុចំណូលចិត្តរបស់បុរសជប៉ុនដូចពោលខាងលើ ។ ប៉ុន្តែទន្ទឹមនោះនារីជប៉ុនបច្ចុប្បន្នមាននិន្នាការចង់រៀបការពេលវ័យជាង ៣០ឆ្នាំ ។ ប្រការនេះធ្វើឲ្យពួកគេខ្វះជំនឿលើខ្លួនឯងពេល យកជីវិតដាក់លើចំណងអាពាហ៍ពិពាហ៍ ។ ពួកគេក៏ដឹងដែរថា ប្តីរបស់ពួកគេ -បុរសជប៉ុនពុំចូលចិត្តនារីដែលខ្វះបទពិសោធន៍ពីរឿងនេះ ។ ដើម្បីទទួលបានសេវានេះពួកគេត្រូវចុះឈ្មោះតាមវេបសាយផ្លូវការ រួចបង់ប្រាក់ ១០.០០០យេន (ប្រាមាណ ៩០០ដុល្លារ) ដែលជាសោហ៊ុយសណ្ឋាគារ និងចំណាយផ្សេងៗ ក្រៅពីនោះក៏ត្រូវមានការបញ្ជាក់ស្ថានភាពសុខភាព ពុំមានជំងឺសង្គម ហើយត្រូវធ្វើកិច្ចសន្យាថា ពុំមានជួបបុរសណាផ្សេងក្នុងអំឡុងពេលត្រៀមទទួលសេវានេះ ។
ម្ចាស់គេហទំព័រឈ្មោះម៉ាសាតូ បានឧទ្ទេសនាមខ្លួនឯងថា មានអាយុ ៣០ឆ្នាំ កម្ពស់ ១,៧ម៉ែត្រ ទម្ងន់ ៧២គីឡូក្រាម ។ល។ ព្រមទាំងប្រកាសថា ខ្លួនបានជួយកម្ចាត់ព្រហ្មចារីយ៍ឲ្យនារីជាង ២០០នាក់មកហើយ ។
សេវាកម្មនេះ ត្រូវបានបុរសម្នាក់អនុវត្ត
ម្ចាស់សេវាកម្មនេះ នៅបាននិយាយថា ស្ត្រីវ័យ ៣០ឆ្នាំ ហើយនៅក្រមុំ វាពុំខុសអ្វីនឹងទូរស័ព្ទឆ្លាតវៃ ដែលពុំមានតភ្ជាប់អ៊ិនធើណេតអីចឹង ។
សេវាកម្មនេះ ត្រូវបានរងការរិះគន់ជាចំហពីសាធារណៈមតិ ប៉ុន្តែគេឃើញគេហទំព័រនេះ នៅតែមានសកម្មភាព និងកំពុងរីកលូតលាស់ ។ គេហទំព័រខាងលើ នៅបានបើកលក់ឧបករណ៍បម្រើផ្លូវភេទសម្រាប់នារីថែមទៀត ហើយថែមទាំងចុះអត្ថបទវិភាគបែប “ឌឺ” ថា អ្វីក៏ដោយ ប្រសិនគ្មានតម្រូវការក៏គ្មានការផ្គត់ផ្គង់ដែរ ៕ លីសា