Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹកចេញសេចក្ដីជូនដំណឹង ÷ ក្នុងសប្តាហ៍នេះភ្លៀងនឹងថមថយច្រើនក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា ក្នុងព្រះរាជាណាចក្រកម្ពុជានឹងបន្តមានភ្លៀងពីកម្រិតខ្សោយទៅមធ្យម។

បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក បង្ហាញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងប្រទេសចិន បានលាតសន្ធឹងចុះមកលើប្រទេសកម្ពុជា ហើយប្រសព្វនឹងសម្ពាធទាបពីសមុទ្រចិនខាងត្បូង, ទន្ទឹមនោះខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ ធ្វើឱ្យប្រទេសកម្ពុជានៅតែជាផ្ទៃរងទឹកភ្លៀង ប៉ុន្តែមិនខ្លាំងក្លា។

១. តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • បណ្តាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្ទរ រន្ទះ។

២. តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • អាចនឹងមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ, ដូច្នេះ បងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅលេងកោះ ឆ្លងទន្លេសមុទ្រ ជាពិសេសអ្នកនេសាទ សូមតាមដានមើលអាកាសធាតុ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×