Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមឈ្មួញកំពុងនាំទំនិញគេចពន្ធ និងនាំមនុស្សចូលទៅឡាវ ដោយខុសច្បាប់តាមច្រកកំពង់ក្រឡៅ គ្មានសមត្ថកិច្ចបង្រ្កាប

spot_img

ព្រះវិហារ : បើតាមប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា:សព្វថ្ងៃពួកគាត់តែងតែឃើញសកម្មភាពក្រុមឈ្មួញរកស៊ីខុសច្បាប់ នៅព្រំដែនកម្ពុជា-ឡាវក្នុងមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងកក្រើកឡើងវិញនូវបទល្មើសដូចជានាំទំនិញនិងមនុស្សឆ្លងដែន សម្រុកយ៉ាងគំហក ទាំងផ្លូវទឹកនិងផ្លូវគោកស្ថិតនៅចំណុចភូមិសាស្ត្រច្រកកំពង់ក្រឡៅ/ឃុំកំពង់កក្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ មិន
ឃើញមានកម្លាំងសមត្ថកិច្ចជំនាញឬពាក់ព័ន្ធណាចុះបង្ក្រាបនោះទេ ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ល្អណាស់។

ប្រភពពីប្រជាពលរដ្ឋដដែលបានឱ្យដឹងទៀតថា:បទល្មើសលួចនាំទំនិញ និងមនុស្សឆ្លងដែនខុសច្បាប់នេះរួមមានដូចជា:នាំជនជាតិចិន ឆ្លងទៅឡាវ និងនាំស៊ីម៉ងត៍ពីប្រទេស-ឡាវ តាមទូក កាណូតចូលមកកម្ពុជា ហើយនិងនាំបារី និងប្រេងពីឡាវចូលមកកម្ពុជាដោយសេរី តាមច្រកកំពង់ក្រឡៅនេះ គ្មានឃើញសមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់និងបង្ក្រាបឡើយ។ ហើយការនាំទំនិញរបស់ឈ្មួញដឹកតាមទូកឬកាណូតមិនថាពេលយប់ ថ្ងៃឡើយ ខណះពេលមកដល់គោលដៅគឺគេលើទំនិញទាំងអស់ដូចជា ស៊ីម៉ងត៍និងទំនិញផ្សេងៗទៀត ដាក់លើរថយន្តយ៉ាងប្រញាប់ប្រញាល់បំផុត ដោយមិនបង្អង់យូរឡើយ។

ចំពោះករណីដឹកទំនិញគេចពន្ធនិងនាំមនុស្សឆ្លងដែនតាមច្រកកំពង់ក្រឡៅ យ៉ាងអនាធិបតេយ្យបែបនេះ មិនមានការបង្ក្រាបនោះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា នេះហែលជាក្រុមឈ្មួញ ទាំងនោះសែនត្រូវទទួលបាននូវលាភសក្ការ: អ្វីមួយដែលជាប្រយោជន៍សម្រាប់ខ្លួន បានជាបើកភ្នែកម្ខាង បិទភ្នែកម្ខាង មើលមិនឃើញអ្វីទាំងអស់បែបនេះ។

ប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបានកំពុងតាមដានករណីនាំជនជាតិចិនឆ្លងចូលទៅឡាវ និងដឹកទំនិញគេចពន្ធគ្រប់ប្រភេទពីឡាវ មកកម្ពុជាមិនថាពេលយប់ឬថ្ងៃបែបនេះ ថាតើលោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលព្រះវិហារ បានដឹងទេនិងមានចំណាត់ការបែបណាដែរ យាមផ្លូវច្បាប់លើក្រុមឈ្មួញទាំងនោះ៕ រក្សាសិទ្ធិដោយ : មួង សុវណ្ណារិទ្ធ

spot_img
×