ឆ្នាំជូត ៖ រាសីធ្លាក់ចុះ ។ ការងារជាច្រើនជួបរឿងអសសកម្ម មិនអនុវត្តសម្រេចបាន ។ អ្នកត្រូវចំណាយបន្ថែមលុយច្រើនដោយរឿងកំប៉ិចកំប៉ុក ហើយត្រូវប្រយ័ត្នកើតមានជម្លោះទាក់ទងដល់រឿងមនោសញ្ចេតនា ។
ឆ្នាំឆ្លូវ ៖ រាសីធ្លាក់ចុះ ។ រាល់បញ្ហាចោទឡើងគប្បីដោះស្រាយដោយខ្លួនឯងមិនត្រូវពឹងពាក់អ្នកដទៃ ។ ត្រូវប្រយ័ត្នក្រែងលោជួបជនទុច្ចរិតធ្វើឲ្យបាត់ប្រយោជន៍ ។ ពុំគប្បីយករឿងការងារមកលាយឡំនឹងបញ្ហាមនោសញ្ចេតនាឡើយ ។
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ការងារសព្វមុខរបស់អ្នកមានភាពរលូនល្អ ពុំមានបញ្ហាចំណាយក្រៅពីគំរោងឡើយ រីឯមនោសញ្ចេតនាវិញពិតជាកក់ក្តៅណាស់ ។
ឆ្នាំថោះ ៖ រាសីល្អមធ្យម ។ គប្បីចៀសវាងលើករបស់ធ្ងន់ អាចបណ្តាលឲ្យមានបញ្ហាសុខភាព ថ្ងៃនេះការលំបាកដោះស្រាយពីរឿងលុយកាក់ និងសម្រេចបាន រីឯក្នុងរឿងមនោសញ្ចេតនាវិញគប្បីម្ចាស់ការដោះស្រាយរាល់រឿងហេតុដែលកើតឡើង ។
ឆ្នាំរោង ៖ រាសីល្អមធ្យម ។ ត្រូវមានអារម្មណ៍នឹងអាកប្បកិរិយាសកម្មក្នុងការងារ ។ មានអ្នកជួយកអាសារអ្នកដោះស្រាយការលំបាកពីរឿងលុយកាក់ ។ រីឯក្នុងរឿងមនោសញ្ចេតនា វិញពុំគប្បីបង្កើតសំពាធផ្លូវចិត្តដល់អ្នកដទៃឲ្យសោះ ។
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ។ ប៉ុន្តែអ្នកពុំគប្បីធ្វើរឿងអ្វីក្រៅពីផែនការបានគ្រោងទុក ត្រូវចាយវាយឲ្យមានគម្រោងពុំគប្បីធ្វើតាមចិត្តនឹកឃើញ ប្រយ័ត្នចំពោះទង្វើរបស់អ្នក ដោយអចេតនា អាចប៉ះពាល់ដល់អ្នកដទៃ ។
ឆ្នាំមមី ៖ រាសីល្អ ។ ការប្រែប្រួលមួយចំនួនក្នុងទំនាក់ទំនងដែលធ្លាប់មានធ្វើឲ្យអ្នកមានអារម្មណ៍ខ្វាយខ្វល់ ចូរកុំគិតច្រើន ហើយប្រឹងប្រែងធ្វើការនោះ នឹងពុំមានអ្វីពាក់ព័ន្ធដល់អ្នកទេ ។ ស្ថានភាពសេដ្ឋកិច្ចល្អ ខ្ទង់បំណុលដែលជំពាក់មុននេះនឹងដោះស្រាយបាន ។ ត្រូវគិតថា សេរីភាពដែលអ្នកចង់បាន នោះអ្នកដទៃក៏ដូចគ្នាដែរ ។
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់ ។ រាល់ការងារ មានអ្នកជួយយកអាសា ថ្ងៃនេះអ្នកត្រូវចំណាយពេលបោះជំហានឲ្យបានឆ្ងាយ នោះនឹងទទួលបានផលលាភច្រើន រីឯមនោសញ្ចេតនាវិញ មិនត្រូវតឹងរឹងហួសហេតុគប្បីមានភាពទន់ភ្លន់បត់បែន ។
ឆ្នាំវក ៖ រាសីមធ្យម ។ ការប្រឹងប្រែងមុននេះរបស់អ្នកត្រូវបានគេទទួលស្គាល់ ប៉ុន្តែពុំត្រូវពឹងផ្អែកអ្នកដទៃក្នុងរឿងលុយកាក់ឡើយ ។ គប្បីប្រុងប្រយ័ត្នមានជនប៉ុនប៉ងបំផ្លាញអ្នក។
ឆ្នាំរកា ៖ រាសីធ្លាក់ចុះ ។ រាល់ការស្មុគស្មាញជាច្រើន នាំឲ្យឥទ្ធិពលដល់ការងារ ។ ប្រសិនចង់បណ្តាក់ទុនយោបល់គប្បីប្រឹក្សាយោបល់ពីមនុស្សដែលអ្នកទុកចិត្ត កុំចាប់អារម្មណ៍ទៅលើពាក្យចរចាមអារ៉ាមដែលនាំឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំចរ ៖ រាសីល្អមធ្យម ។ ត្រូវប្រយ័ត្នមានជនទុច្ចរិកប៉ងធ្វើបាបអ្នកពីក្រោយ ។ ថ្ងៃនេះអ្នកមានចំណូលជាច្រើន ។ គប្បីចាប់អារម្មណ៍ជីវភាពមនោសញ្ចេតនាគ្រួសារ ។
ឆ្នាំកុរ ៖ រាសីល្អមធ្យម ។ អ្នកមានអារម្មណ៍នឿយហត់ចំពោះការងារ ។ ជាថ្ងៃល្អសម្រាប់រកផលលាភ ។ កុំយកការងារទៅច្របល់ចូលក្នុងរឿងមនោសញ្ចេតនាឲ្យសោះ ព្រោះវាបង្កផលប៉ះពាល់ ៕