Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្លើយ ប៉ះ​កាច កាក់​ព្រមាន​មួ​យ! បុរស​វា-យ​បំបែក​កញ្ចក់ និង​បោ-ក​ទូរស័ព្ទ​អ្នក​បើកឡាន​ក្រុង តាមពិត​គឺជា​ឧកញ៉ា លី យូ​គៀក និង​អង្គរក្ស ផ្ទុះ​កំហឹង​ដោយសា​រ…

នេះជាករណីមួយកំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះក្តៅគគុកតែម្តង នៅលើបណ្តាញសង្គម ខណៈវីដេអូមួយដែលត្រូវបានគេចែករំលែកតៗគ្នា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញសកម្មភាពបុរសម្នាក់ក្នុងចំណោម២នាក់ ដែលពោរពេញដោយកំហឹង បានវាយបំបែកកញ្ចក់ឡានក្រុងពណ៌ក្រហម១គ្រឿង និងថែមទាំងយកទូរស័ព្ទអ្នកបើកបរ បោកកម្ទេចចោលទៀតផង ដោយពុំដឹងថាមានរឿងហេតុអ្វីនោះទេ។

ពិតណាស់ នៅពេលបានឃើញហាក់សាហាវខ្លាំងបែបនេះ មនុស្សជាច្រើនបានបញ្ចេញមតិរិះគន់ជាហូរហែ ដោយអ្នកខ្លះបាននិយាយថា បុរសទាំងពីរនោះប្រហែលមានអំណាច បុណ្យស័ក្តធំហើយ បានជាហ៊ានប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ នៅទីសាធារណៈគ្មានខ្លាចញញើតបែបនេះ។

តែយ៉ាងណាមិញ ក្រោយវីដេអូនេះ បានបង្កឲ្យមានការរិះគន់ឡើងកក្រើកពេញបណ្តាញសង្គម ស្រាប់តែប្រភពមួយបានប្រាប់ឲ្យដឹងថា តាមពិតទៅ បុរសម្នាក់ដែលច្រងេងច្រងាងស្រែកពោរពេញដោយកំហឹង ផ្អើលពេញដងផ្លូវនោះ គឺជាលោកឧកញ៉ា លី យូគៀក និងអង្គរក្សម្នាក់។ ហើយចំពោះមូលហេតុ គឺដោយសារតែឡានក្រុងនោះ បានបើកចូលគន្លងផ្លូវខាងឧកញ៉ា យូគៀក ដែលបណ្តាលឲ្យឡានឧកញ៉ាគេចស្ទើរធ្លាក់ផ្លូវ ប៉ុន្តែ ពុំមានអ្នកណាម្នាក់រងរបួសឡើយ។ ករណីនេះ បានធ្វើឲ្យឧកញ៉ា យូគៀក ផ្ទុះកំហឹងយ៉ាងខ្លាំង និងបានបើកឡានដេញកាក់ឲ្យឈប់ រួចចុះទៅវាយបំបែកកញ្ចក់ព្រមានតែម្តងទៅ ខណៈក្នុងវីដេអូ គេបានលឺឧកញ៉ារូបនេះបានស្រែកខ្លាំងៗថា «អ្ហែងបើកចង់បំបុកអញងាប់មែនអ្ហាស!»។

ក្រោយពីបានដឹងមូលហេតុ អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលស្អប់ពពួកឡានធំ បើកឈ្លើយៗ បានលើកឡើងថា ឧកញ៉ា ធ្វើបែបនេះក៏មិនខុសអ្វីដែរ ដើម្បីជាការព្រមានខ្លះ ដល់អ្នកបើកឈ្លើយ ព្រោះតែអាងឡានធំ មិនខ្វល់ពីអាយុជីវិតអ្នកដទៃ។

តែអ្នកខ្លះទៀត ក៏បានរិះគន់ថា ឧកញ៉ាធ្វើបែបនេះលើសហើយ ប្រទេសមានច្បាប់ ស្តេច នាយករដ្ឋមន្ត្រី ក៏ត្រូវរស់ក្រោមដំបូលនៃច្បាប់ដែរ បើអ្នកបើកឡានធំវាបើកឈ្លើយ ចឹងលោកឃាត់ទុក រួចហើយបញ្ចូនមកអោយច្បាប់ចាត់ការទៅ នោះទើបមហាជនគេកោតសរសើរថា លោកមានចរឹកថ្លៃថ្នូរសមនិងងារជាឧកញា ដែលមិនគួរណាទៅបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយ៉ាងដូច្នេះទេ។ ចុះប្រិយមិត្ត CEN វិញ យល់ឃើញយ៉ាងណាដែរ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×