Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេចផុត​ពី​ទំនៀមទម្លាប់ ដើម្បី​ធ្វើ​ការបង្ហាញ​ម៉ូត​តាម​វិធី​ដ៏​ចម្លែក​ពុំ​ធ្លាប់​មាន​លើ​ពិភពលោក (មានវីដេអូ)

​ការសម្តែង​សម្លៀក​បំពាក់​ទាន់សម័យ​ដ៏​ចម្លែក​អស្ចារ្យ​មួយ​ទើប​ប្រព្រឹត្តទៅ​នៅ Jeddah,Saudi Arabia ។ សម្លៀក​បំពាក់​ត្រូវបាន​ហោះ​ក្នុង​លំហ​ដោយ​យន្តហោះ​គ្មាន​អ្នកបើកបរ​ធុន​តូច ។​

Ali Nabil Akbar ដែលជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ បាន​ប្រាប់ BBC ថា ការសម្រេចចិត្ត​ប្រើប្រាស់​យន្តហោះ​គ្មាន​អ្នក​បើកបរ​ជំនួស​ឲ្យ​តារា​បង្ហាញ​ម៉ូត​ពិតៗ​គឺ​ដើម្បី​ឲ្យ​វា​សម​ស្រប​នឹង​បុណ្យ​រ៉ា​ម៉ា​ដាន ។ លោក​ឲ្យដឹងថា ក្រុម​អ្នករៀបចំ​ត្រូវ​ចំណាយ​ពេល​ដល់ ២​សប្តាហ៍​ទើប​នឹក​គិត​ឃើញ ហើយ​រៀបចំ​ពិធីបុណ្យ​នេះ​យ៉ាង​ល្អប្រសើរ​បំផុត ។​

​ប៉ុន្តែ​តាម Time វិញ​បាន​លើកឡើង​ថា វា​ពុំ​មែន​ជា​លើកដំបូង​ទេ ដែល​គេ​ប្រើ​យន្តហោះ​គ្មាន​អ្នក​បើកបរ​ជំនួស​អ្នក​បង្ហាញ​ម៉ូត ។ នៅ​អំឡុង​ខែ​កុម្ភៈ ហាង​រចនា​ម៉ូត Dolce & Gabbana​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​អ្នកបើកបរ​នេះ​បង្ហាញ​ម៉ូត​កាបូប​ថ្មី ។​

×