ខ្សែវីដេអូនេះ ត្រូវបានថតក្នុងអគារមួយនៅប្រទេសចិន គ្រូទារកកដ្ឋានម្នាក់នេះបានទទួលក្មេងពីដៃម្តាយយកទៅដាក់សាលា ។
ក្មេងតូចនេះទោះបីយំ តែក៏ប្រឹងលើកដៃលាម្តាយ រួចអ្នកគ្រូក៏ពរវាចូលទៅក្នុងជណ្តើរយន្ត។
គ្រាន់តែទ្វារជណ្តើរយន្តបិទភ្លាម “អ្នកគ្រូ” ក្លាយជាបិសាចស្រែកគំរាមក្មេងដែលកំពុងយំ។
បន្ទាប់មកប្រើដៃដាល់ចំពោះក្មេងនេះ ធ្វើឲ្យវាឈឺ ហើយយំកាន់តែខ្លាំង ។
បន្ទាប់មកបែរមុខទៅម្ខាងទៀត រួចវាយបន្ត ។
ពេលដាក់ក្មេងចូលក្នុងរទេះ បន្តយកដៃវាយលើក្បាល។
ទិដ្ឋភាពដែលត្រូវបានកាមេរ៉ាក្នុងជណ្តើរយន្តថតបង្ហាញបែបនេះ សួរថាអ្នកជាឪពុកម្តាយ សាច់ញាតិគិតយ៉ាងណាដែរ ។ លីសា
សូមប្រិយមិត្តទស្សនាឃ្លីប