Tuesday, June 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ជាថ្មីទៀត ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រខ្មែរ

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០២២ បានចេញដីកាបង្គាប់ឱ្យស្វែងរក ចាប់ខ្លួនលោកសម រង្ស៊ី ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និង បង្គាប់ឱ្យ នាំខ្លួនគាត់មកប្រគល់ ឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះមហាក្សត្រថា” ក្បត់ជាតិ និង កាត់ទឹកដីឱ្យបរទេស”??។

យោងតាម ដីកាបង្គាប់ឱ្យស្វែងរកចាប់ខ្លួន ជនជាតិជាប់ចោទ ឈ្មោះ សម រង្ស៊ី នៅក្នុងសំណុំរឿងព្រហ្មទណ្ឌថ្មីនេះ ឈ្មោះ សម រង្ស៊ី ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ: ប្រមាថចំពោះអង្គព្រះមហាក្សត្រ តាមបញ្ញត្តិមាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា: កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានចេញអធិបញ្ជាជូន ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ។

សូមរំលឹកថា: កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមកំបាំងមុខ លោកសម រង្ស៊ី និង បាន សម្រេចផ្តន្ទាទោសគាត់ ដាក់គុក កំណត់ អស់មួយជីវិត ជាប់ទាក់ទងនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយជាមួយជនជាតិ វៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន០៤ ខេត្ត រួមមាន: ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និង ផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្សសង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣។

តុលាការរាជធានីភ្នំពេញ ក៏បានហាមឃាត់ គាត់មិនឱ្យធ្វើនយោបាយ អស់មួយជីវិត និងចេញដីកា ចាប់ខ្លួនគាត់ផងដែរ ។

យោងតាមការប្រកាសសាលក្រមរបស់លោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានឱ្យដឹងថា:នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ សម រង្ស៊ី ត្រូវបានជាប់ចោទពីបទ: «ប៉ុនប៉ង ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។

ចំពោះអង្គហេតុ ដែលបណ្តាលឲ្យមានការចោទប្រកាន់ ជនជាប់ចោទ សម រង្ស៊ី ខាងលើនេះ គឺ ជាប់ទាក់ទងទៅនឹងឈ្មោះ សមរង្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយលោក កុក សរ ជាមេដឹកនាំ ជនជាតិភាគតិច ម៉ុងតាញ៉ា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិច បានព្រមព្រៀងកាត់ដីខ្មែ ចំនួន៤ខេត្ត នៅភាគឥសាន្តប្រទេស អោយទៅ ក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅក្នុងក្នុងប្រទេសវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើ គាត់ (សមរង្ស៊ី) និង គណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតឆ្នោត និង បានដឹកនាំ ប្រទេសជាតិ នៅឆ្នាំ ២០១៣៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

×