មានដំណឹងគួរឱ្យចាប់អារម្មណ៍អារម្មណ៍មួយ ដោយខណៈនេះ អ្នកដឹកនាំសម្ដែងល្បីឈ្មោះ ក្នុងផលិតកម្មថោន លោក ឃុន ធារិទ្ធ ហៅ Rith Omega ត្រូវបានរងការរិះគន់ថា ដេកជាមួយតួស្រី ជាថ្នូរនេះឱកាសបានសម្ដែង ដែលការចោទប្រកាន់នេះ ធ្វើឱ្យលោកខឹងសម្បាយ៉ាងខ្លាំង ។
មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “ចាំណាស់មនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់” ចេញសារ Comment ថា “ចង់គេងជាមួយតួសម្តែងមិនបានខឹងផលិតកម្មផ្សេងហៅសម្តែង ចប់និយាយហ្មង Rith Omega ឥលូវទំនេរអត់ការងារធ្វើអីបង ដើរបាញ់តែគេចុះផលិតកម្មផ្សេង ថតពិបាកមើលជាងនឹងមិនយកមកបាញ់ផង បើចង់ល្បី តែនេះតួស្រីជាច្រើនសឹងតែគ្រប់គ្នាហើយថា លោក Rith Omega ឯង ដាក់កំហិតតួស្រីថ្មីៗថា បើចង់ថតសុទ្ធតែដេកជាមួយខ្លួន គេមិនព្រមតាមចងកម្មគេ ខ្មាស់គេណាស់ល្បិចដដែលៗ” ។
គួរបញ្ជាក់ថា សម្រាប់ការសរសេរយ៉ាងដូច្នេះ គឺបន្ទាប់ពីលោក ឃុន ធារិទ្ធ បានរិះគន់ទៅកាន់ MV បទចម្រៀងមួយបទរបស់ផលិតកម្មសាសស្ដា ដែលមានចមណងជើងថា “ក្បត់ក៏បានមិនក្បត់ក៏បាន” ៕ សាវុធ