កូនខ្មែរម្នាក់ដែលជានិស្សិតពេទ្យ នៅក្នុងប្រទេសវៀតណាម បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងស្រុកខ្មែរយើង ភ្ញាក់ផ្អើលគ្រប់ៗគ្នា ខណៈនិស្សិតវ័យក្មេងមកពីខេត្តតាកែវរូបនេះ បានឡើងបញ្ចេញសមត្ថភាពចម្រៀង ក្នុងកម្មវិធី Vietnam Voice 2018 កាលពីថ្ងៃទី០៣ ខែមិថុនា កន្លងទៅនេះ ។
ពុំត្រឹមតែរូបស្រស់សង្ហាប៉ុណ្ណោះទេ តែនិស្សិតប្រុសឈ្មោះ ស៊ឹម ចន្ទ័ពន្លឺ ក៏មានទឹកដមសម្លេងដ៏ពិរោះរណ្តំ ដែលអាចទាក់ទាញការចូលចិត្តរបស់គ្រូបង្វឹកស្រី២ដូង ចុចប៊ូតុងអូខេព្រមៗគ្នាផងដែរ ។ នេះជាមោទនៈភាពមួយរបស់កូនខ្មែរ ដែលអាចបញ្ចេញសមត្ថភាពចូលរួមប្រលងចម្រៀងលំដាប់កំពូលនេះ នៅលើឆាកអន្តរជាតិ ។
ស៊ឹម ចន្ទ័ពន្លឺ បានប្រាប់អ្នកសារព័ត៌មាន Zing.vn ថា គាត់មានអាយុ ២៥ ឆ្នាំ មកពីខេត្តតាកែវ ប្រទេសកម្ពុជា ។ សព្វថ្ងៃនេះ គាត់កំពុងសិក្សាផ្នែកឯកទេសទូទៅឆ្នាំទី៥ នៃសកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Nguyen ប្រទេសវៀតណាម ។
ភាសាវៀតណាម ត្រូវបានដឹងថាពិបាកក្នុងការរៀនណាស់ ព្រោះវាមានសញ្ញាច្រើន ប៉ុន្តែ និស្សិតរូបសង្ហារម្នាក់នេះ ពិតជាមានអាចបញ្ចេញតុងវៀតណាមយ៉ាងល្អបំផុត បន្ទាប់ពីគាត់រៀនភាសារៀតណាមអស់រយៈពេលជាង ៥ ឆ្នាំ ។ ពន្លឺ បន្តថា គាត់បានចែករំលែកជំនាញនិយាយភាសាវៀតណាមដ៏ស្ទាត់ជំនាញនេះ តាមរយៈការរៀននិយាយ និងធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញគាត់ជារៀងរាល់ថ្ងៃ ។
ទន្ទឹមនេះផងដែរ ម្តាយរបស់ ពន្លឺ ក៏បានបង្ហោះសារថ្លែងអំណរគុណដល់បណ្តាសារព័ត៌មាន បងប្អូនប្រជាជនខ្មែរទូទាំងប្រទេស ដែលគាំទ្រកូនប្រុសរបស់គាត់ ជាមួយការជួយចុច Share, Comment, Like ចំពោះការបញ្ចេញសមត្ថភាពរបស់ ពន្លឺ ៖