ឆ្នាំជូត ៖ ការងារ គួរប្រយ័ត្នប្រយែងពាក្យសម្តី បញ្ចៀសកើតមានទំនាស់ និងប្រមូលផ្តុំទៅក្នុងការងាររបស់ខ្លួន ។ លុយកាក់ ចំណាយច្រើនជាងចំណូល ប្រយ័ត្នជាប់អន្ទាក់ជនខិលខូចបោកអស់ប្រាក់ ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែក មួរម៉ៅដាក់គ្នា។
ឆ្នាំឆ្លូវ ៖ ការងារ អាចចូលរួមវិនិយោគទៅក្នុងវិស័យអចលនទ្រព្យមួយចំនួន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលអ្នកប្រាថ្នាយកជាគូគាប់ ។
ឆ្នាំខាល ៖ ការងារ រីកចម្រើន មានលទ្ធភាពឡើងតំណែងខ្ពស់ជាងមុន។ លុយកាក់ អាចឡើងប្រាក់ខែ បានទទួលរង្វាន់ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំថោះ ៖ ការងារ ទទួលបានលទ្ធផលល្អច្រើន គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ ស្ថិរភាព ពុំមានបញ្ហាប្រឈមគួរឲ្យខ្វាយខ្វល់ ។ មនោសញ្ចេតនា គួរមានពេលដើរកម្សាន្តជាមួយគូស្នេហ៍ឲ្យបានញឹកញាប់ដើម្បីរឹតចំណងមនោសញ្ចេតនាឲ្យកាន់តែផ្អែមល្ហែម ។
ឆ្នាំរោង ៖ ការងារ ជាថ្ងៃដ៏ប្រសើរសម្រាប់ការចរចា សហការកស៊ី ។ លុយកាក់ ទោះបីមានបន្ថែមខ្ទង់ចំណូល តែនៅតែត្រូវគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់ការបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំម្សាញ់ ៖ ការងារគួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ដោយការអញ្ជើញគេទៅបរិភោគបាយមួយពេលជាមួយគ្នា ។ លុយកាក់ ល្អប្រសើរ មានឱកាសកើនថែមចំណូល ។ មនោសញ្ចេតនា អ្នកបានរៀបការហើយគួរថែរក្សាចំណងស្នេហ៍ឲ្យរឹងមាំ កុំស្តាប់ពាក្យសម្តីអ្នកក្រៅ ។
ឆ្នាំមមី ៖ ការងារ មិនត្រូវអភិរក្សជ្រុលក្នុងការងារ គួរដើរឲ្យទាន់ភាពជឿនលឿនក្នុងសង្គម ។ លុយកាក់ ជួបឱកាសល្អៗច្រើន ដើម្បីបន្ថែមចំណូល ត្រូវចេះក្តាប់យកឲ្យទាន់ ។ មនោសញ្ចេតនា អាចបានជួបមនុស្សក្នុងក្តីស្រមៃ ។
ឆ្នាំមមែ ៖ ការងារ អាចចូលរួមវិនិយោគរកចំណេញបានល្អ ក្នុងថ្ងៃនេះ។ លុយកាក់ ចំណូលកើនឡើង ។ មនោសញ្ចេតនាគួរយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សជាទីស្រឡាញ់របស់អ្នក ។
ឆ្នាំវក ៖ ការងារ ត្រូវប្រមូលផ្តុំបំពេញការងាររបស់ខ្លួនឲ្យបានល្អ កុំជ្រៀតជ្រែកកិច្ចការអ្នកដទៃ ។ លុយកាក់ មានទាំងរឿងល្អ និងអាក្រក់អំពីលុយកាក់ ។ មនោសញ្ចេតនាងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ។
ឆ្នាំរកា ៖ ការងារ បញ្ចៀសកុំឲ្យមានការឈ្លោះប្រកែកក្នុងការងារដែលនាំឲ្យខូចប្រយោជន៍របស់អ្នក ។ លុយកាក់ ស្ថិរភាពពុំមានបាត់បង់ តែក៏ពុំកើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ ត្រូវប្រឹងប្រែងចាប់យកឱកាសឈានឡើងទៅមុខទៀត ។ លុយកាក់ ធ្លាក់ចុះ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា កើតមានទំនាស់ដោយសាររឿងតូចតាច ។
ឆ្នាំកុរ ៖ ការងារ ស្ថិរភាព គ្រប់យ៉ាងដំណើរការដូចប្រក្រតី ។ លុយកាក់ គួរចេះចាប់យកឱកាសដើម្បីបង្កើនចំណូលថែម ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ៕