ទិញអ្វីៗនៅលើអនឡាញ គឺជាផ្នែកមួយនៃជីវិតរបស់មនុស្សសម័យទំនើប ដោយសារតែវាផ្តល់នូវលក្ខណៈងាយស្រួល និងសូម្បីតែទទួលបាននូវតម្លៃថោកៗ ជាងតម្លៃលក់រាយ ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះ យើងក៏ប្រហែលជាជួបសំណាងមិនល្អ ដោយទទួលបាននូវរបស់អ្វីមួយដែលមិនពិតប្រាកដដូចដែលស្ត្រីម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានជួបអីចឹង គឺបន្ទាប់ពីគាត់បានទិញ iPhone 8 Plus ។
នៅពេលបើកប្រអប់ រឿងដំបូងនោះ គឺនាងបានដឹងថា វាជាទូរស័ព្ទមិនប្រាក់ដូចជាតាមការបញ្ជាទិញរបស់នាងទេ ប៉ុន្តែ ជាមាស ។ នាងកាន់តែមានការសង្ស័យ នៅពេលនាងរកឃើញថា វាមិនស្រដៀងនឹង iPhone 8 Plus ប៉ុន្តែ វាមើលទៅមានរូបរាងដូចជាចម្លងដ៏ឆ្លាតវៃមួយ ។ នារីរូបនោះបានសរសេរថា៖ «ក្នុងនាមជាអ្នកគាំទ្រ iPhone ដ៏អស្ចារ្យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំក៏ជាមនុស្សម្នាក់មានទេពកោសល្យ ក្នុងការត្រួតពិនិត្យមើលថាតើទូរស័ព្ទ iPhone មានភាពស្របច្បាប់ ឬ ក្លែងក្លាយ» ។
មួយក្នុងចំណោមទង់ជ័យក្រហម ដែលនាងរងឃើញគឺ OS នៅក្នុងទូរស័ព្ទនេះ ។ វាមានសណ្ឋានទៅនឹងប្រព័ន្ធដំណើរការ iOS ប៉ុន្តែ មានភាពខុសគ្នាតិចតួច ។
«ការសង្ស័យរបស់ខ្ញុំ គឺត្រូវធ្វើការផ្ទៀងផ្ទាត់បន្ថែម ដោយត្រួតពិនិត្យនៅក្នុងទូរស័ព្ទ! សមត្ថភាពនៃទូរស័ព្ទនេះគឺ 256GB ប៉ុន្តែ ខ្ញុំបញ្ជាទិញ 64GB. Plus, លេខកូដ, Model, លេខ IMEI នៅខាងក្នុង គឺពុំដូចជាមួយអ្វីដាក់បង្ហាញនៅលើប្រអប់ទូរស័ព្ទទេ» ។
លើសពីនេះ នៅពេលនាងត្រូវការ update កម្មវិធី WhatsApp របស់នាង វាបានណែនាំនាងឲ្យទៅកាន់ Google Play store ជំនួយទៅវិញ! គ្រប់គ្នាបានយដឹងថាសម្រាប់ឧបករណ៍ Apple នោះវាគួរតែជា App Store ! ។ នាងក៏បាននិយាយថា គ្រឿងបន្លាស់ភ្ជាប់ក្នុងប្រអប់មើលទៅចាស់ និងក្លែងក្លាយតែម្តង ខណៈទូរស័ព្ទនេះមើលទៅសង្ស័យថាទូរស័ព្ទចម្លងពីចិន ។
ទោះយ៉ាងណា នេះគ្រាន់តែជាករណីមួយដែលបានកើតឡើងចំពោះស្ត្រីម្នាក់ ដែលក៏ជាអ្នក «ឆ្អិន» ខាងទូរស័ព្ទម្នាក់ តែមិនគួរជួបរឿងស៊យបែបនេះ ៕ ឧត្តម