Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​វា.យ​បុរស​រើស​អេតចាយ​លោត​ជើង២ជើង៣ សណ្ដាប់ធ្នាប់​ម្នាក់ ត្រូវ​រដ្ឋបាល​ខណ្ឌ ដក​បញ្ឈរជើង ផ្អាក​ប្រាក់ខែ​រយៈពេល៦ខែ និង​ថែមទាំង…

វីដេអូ និងរូបភាពដែលត្រូវបានគេចែករំលែក នៅលើបណ្តាញសង្គម កាលពីប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២) បង្ហាញសកម្មភាពអ្នករៀបចំសណ្តាប់ធ្នាប់២នាក់ ក្នុងនោះម្នាក់ជាអ្នកដៃដល់ ប្រើអំពើហិង្សាទៅលើបុរសរើសអេតចាយម្នាក់ ដែលត្រូវបានដឹងថា ស្ថិតនៅក្បែររបងសាលាបាក់ទូក បានធ្វើឲ្យមហាជនរិះគន់ និងស្អប់យ៉ាងខ្លាំង។

តាមរយៈវីដេអូ ដែលគេថតបានៗ បង្ហាញបុរសជាសន្តិសុខសណ្តាប់ធ្នាប់ម្នាក់ បានចាប់បុរសរើសអេតចាយ ខណៈម្នាក់ទៀតកាន់ដំបងវាយវាត់ និងសូម្បីប្រើដៃទះយ៉ាងធ្ងន់ៗទៀតផង ដែលធ្វើឲ្យអ្នកដំណើរមានការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តជាខ្លាំង។ ចំពោះហេតុការណ៍នេះ គេក៏មិនដឹងផ្តើមចេញពីមូលហេតុអ្វីនោះទេ។

តែយ៉ាងណាមិញ ក្រោយវីដេអូ និងរូបភាពនៃទង្វើដ៏ហាក់សាហាវនេះ ត្រូវបានរីករាលដាល ជាមួយមតិមហាជនការរិះគន់ស្អប់យ៉ាងខ្លាំង រដ្ឋបាលខណ្ឌ៧មករា ក៏បានចេញមុខធ្វើការបកស្រាយ ដោយបញ្ជាក់ថា ករណីនេះ គឺផ្តើមចេញដោយសារបុរសរើសអេតចាយនោះ ជេរប្រមាថមកលើក្រុមការងារ។

នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌ៧មករា បានលើកឡើងថា ៖ រដ្ឋបាលខណ្ឌ៧មករា មានកិត្តយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី០៣ ខែ · វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥,៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍លើ កំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧយ្យោសនសព្ទឱ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បាន ព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។

ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរ ប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក រហូតដល់មានការប្រើអំពើហិង្សារបន្តិចបន្ដួច។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×