Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រកឃើញ​ជាតិគីមី នៅក្នុង​នំ​ស្រួយ និង​នំស្លឹកស្រស់ លក់​នៅ​ផ្សារ​អូរ​ឫស្សី

​ភ្នំពេញ​ ៖ នំ​ស្រួយ និង​នំស្លឹកស្រស់ ចំណីអាហារ និង​បន្លែ សាច់ គ្រឿង​សមុទ្រ ជាង​១០​មុខ ប្រមាណ​ជាង​៨០​គីឡូក្រាម ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​រកឃើញ​ថា មាន​ផ្ទុក​នូវ​សារធាតុ​គីមី ធ្វើឲ្យប៉ះពាល ដល់​សុខភាព​អ្នក​បរិភោគ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅក្នុង​ផ្សារ​អូរឫស្សី​។ នំ​ស្រួយ និង​នំស្លឹកស្រស់ ត្រូវបាន​យក​ដុត​កម្ទេច​ចោល​ភ្លាមៗ​។​

​លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បានឲ្យដឹងថា ក្រុមការងារ បាន​សហការ​ជាមួយ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម គណៈកម្មការ​ផ្សារ​ព្រែកលៀប ចុះ​ត្រួតពិនិត្យ​ទំនិញ​ស្រាវជ្រាវ ទប់ស្កាត់​នូវ​ទំនិញ ខូច​គុណភាព ដែល​ជន​ខិលខូច​មួយចំនួន លួច​បញ្ចេញ មក​លក់​ចែកចាយ​លើ​ទីផ្សារ បាន​ធ្វើតេស្ត​បឋម និង​យក​គំរូ​ចំនួន​ជាង​១០​មុខ ដែល​សង្ស័យ​មាន​ហានិភ័យ​ខ្ពស់​ដូចជា​៖ សរសៃ​មី​លឿង ប្រហិត​សាច់​គោ មឹក បង្គា​រ ត្រីងៀត ត្រី​ហើម សាច់ក្រក បាញ់​កាញ់ ល​ត គុយទាវ​សរសៃ​ធំ គុយទាវ​សរសៃ​តូច គ្រឿង​សមុទ្រ និង​នំ​ផ្សេងៗ បញ្ជូន​មក​មន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​។​

​លោក គង់ វុទ្ធី បានបញ្ជាក់​ថា ក្រោយ​ការពិនិត្យ​យ៉ាង​ត្រឹមត្រូវ​នោះ ក្រុមការងារ បាន​រកឃើញ​សារធាតុ​គីមី (​ប៉ូ​រ៉ាក់​) ដែល​ហាមឃាត់​នៅក្នុង​នំស្លឹកស្រស់ និង​នំ​ស្រួយ​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​រកឃើញ ក្រុម​ការងារ​បាន​ដកហូត​ភ្លាមៗ​ផងដែរ ដើម្បី​យក​មក​កម្ទេច​ចោល និង​ធ្វើ​កិច្ចសន្យា ជាមួយ​អាជីវករ មិន​ឲ្យ​ដាក់ល​ក់នូវ​នំ​ទាំងនេះ ដែល​មាន​សារធាតុ​ហាមឃាត់​បន្តទៀត​។​

​បើតាម លោក គង់ វុទ្ធី បាន​បញ្ជាក់ទៀតថា នៅក្នុង​ប្រិត​ប្តិ​ការចុះ​ឆែកឆេរ​នេះ គឺ​ធ្វើឡើង​តាម​បទបញ្ជា ប្រធាន​ប្រតិភូ​ទទួលបន្ទុក អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​លោក​ប្រធាន សាខា​ផែស្ងួត​ចុង​ទី​ភ្នំពេញ ដែល​គិត​អំពី​សុវត្ថិភាព និង​សុខភាព ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​

​លោក គង់ វុទ្ធី ក៏​បាន​ណែនាំ​ដល់ ក្រុម​អាជីវករ​ទាំងអស់ ដាក់តាំង​លក់​ផលិតផល ឲ្យ​ត្រូវតា​មលក្ខណៈបច្ចេកទេស ដោយ​ចែក​ចេញ​ពី​គ្នា រវាង​គ្រឿង​ប្រើប្រាស់ ដែល​ផ្ទុក​សារធាតុ​ពុល និង ម្ហូបអាហារ ហាម​ការ​ដាក់​តាំង ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ និង​ការដាក់​លក់​ផលិតផល ហួស​កាលបរិច្ឆេទ​ជាដើម និង​បាន​អំពាវនាវ​ដល់​អាជីវករ អ្នក​ចែកចាយ​លក់ដុំ លក់រាយ អ្នក​ផលិត នាំចូល​ចែកចាយ ត្រូវតែ​មាន​ប្រភព​ច្បាស់លាស់ មុន​នឹង​ទទួល​លក់ ហើយ​បញ្ជប់​ការលាយ​បន្ថែម នូវ​សារធាតុ​គីមី ទៅលើ​ផលិតផល​ម្ហូបអាហារ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×