Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកសិន វិសាល: បើកដៃឲ្យក្រុមឈ្មួញសម្រុកនាំសត្វគោ ក្របីទៅវៀតណាម ដោយសេរីគ្មានការបង្រ្កាប

spot_img

ស្វាយរៀង : ក្រុមឈ្មួញកំពុងសម្រុក នាំសត្វគោ ក្របី ចេញ ទៅវៀតណាម តាមច្រករបៀងព្រំដែនក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយសេរីគ្មានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាបង្រ្កាបនិងទប់ស្កាត់ឡើយ ដោយទុកឲ្យពួកឈ្មួញទាំងនោះធ្វើព្យុះភ្លៀងតាមអំ
ពើចិត្ត។

ការដែលឈ្មួញនាំគោ ក្រក្របីទៅស្រុកយួននេះប្រហែលពួកឈ្មួញទាំងនោះ អាងអ្នកមាន អំណាចណាម្នាក់ជាខ្នងបង្អែក រឹងមាំ ចាំជួយបិទបាំងនៅ ពីក្រោយ ទើបសមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនហ៊ានប៉ះពាល់បែបនេះ ។

ប្រភពព័ត៌មានពីមន្ត្រីនៅច្រករបៀងព្រំដែនក្រសាំងជ្រំបានបង្ហើបឲ្យដឹងថាបច្ចុប្បន្ន ឈ្មួញបានធ្វើសកម្មភាព ដឹកជញ្ជូនសត្វ គោ ក្របី ទៅវៀតណាមយ៉ាងពេញទំហឹង ជាពិសេសនោះ ពួកឈ្មួញភាគច្រើនដឹកជញ្ជួន ពីខេត្តនានាតាមប្រភេទរថយន្ត តូច ធំ ចូលច្រកនេះនៅពេលយប់ រំលងអធ្រាត្រ រក្សាទុកជិតខ្សែបន្ទាត់ព្រំដែនរងចាំឈ្មួញវៀតណាម មកទទួលនិងនាំចូលបន្តទៅស្រុកយួន។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាចំណែកលោក ស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ
ហាក់គ្មានសកម្មភាព ក្នុងការទប់ស្កាត់ឬបង្ក្រាបម្តងណាឡើយ បែបែជាសម្ងំស្ងៀមស្ងាត់ ធ្វើមិនដឹងអ្វីទាំងអស់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

បើតាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង សមត្ថកិច្ច ប្រចាំ ច្រករបៀង ព្រំដែន ក្រសាំង ជ្រំជាពិសេសលោកស៊ិន វិសាល និងលោកប៉ែន ចាន់ធីប្រធានពេទ្យសត្វខេត្តស្វាយរៀងទេនោះ គឺឈ្មួញមិន អាច នាំសត្វ គោ ក្របីទៅកាន់វៀតណាមបានយ៉ាងសុខស្រួលនោះទេ។

បើទោះបីជាយ៉ាងណា ប្ប្រជាពលរដ្ឋទទូចនិងស្នើសុំលោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង មេត្តាមើលឡើងវិញ ពីភាពប្រក្រតីរបស់លោកស៊ិន វិសាលនាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយ ដោយបើកដៃឲ្យពួកឈ្មួញនាំគោ ក្របីឆ្លងដែនចូលទៅស្រុកយួនដោយសេរី ទាំងល្មើសច្បាប់គ្មាន ការទប់ស្កាត់ ពីសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅច្រកនេះឡើយ ។

ហេតុនេះហើយទើបមាន ការជំរុញឲ្យលោក ប៉ែន ចាន់ធី ប្រធានពេទ្យសត្វខេត្តស្វាយរៀង និងប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង ពិនិត្យឡើងវិញ ទៅលើបក្សពួកឈ្មួញនាំសត្វគោ ក្របី ទៅវៀតណាម ពីមួយថ្ងៃ ទៅមួយថ្ងៃ យ៉ាងគំហុកគ្មានអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន និងសមត្ថកិច្ចច្រកនេះ ចាត់វិធានការបង្ក្រាបនោះទេ ។ដោយសង្កេតឃើញថាសព្វថ្ងៃនេះក្រុមឈ្មួញ កំពុងសម្រុកដឹកជញ្ជូនសត្វគោ ក្របី ឆ្លងដែនយកទៅលក់នៅវៀតណាម ដោយសេរី ៕រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×