Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាស៊ីណូ១កន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ បើកលេងល្បែយ៉ាងរលូន អាជ្ញាធរមិនបង្រ្កាប ទុកគ្រាន់ជាឆ្នាំងបាយ

spot_img

ភ្នំពេញ : ទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងបើកលេងដោយរលូន មិនឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកបង្រ្កាបនោះទេ បែរជាសម្ងំស្ងៀមស្ងាត់តែម្តង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើនេះបើកលេងមានដូចជា:បៀរការ៉ាត់ រ៉ូឡែត ទូរហ្គេមបាញ់ត្រី ដែលបង្កប់លេងក្នុងកាស៊ីណូ មួយកន្លែង ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាលោកអធិការខណ្ឌពោធិ៍សែន ជ័យ មិនធ្វើការបង្រ្កាប បានធ្វើឲ្យប្រជាពលរដ្ឋ ងឿងឆ្ងល់ និងរិះគន់ហើយសង្ស័យថាអាចជាប្រយោជន៍ ទុកសម្រាប់ឆ្នាំងបាយផងក៏មិនដឹង?

ជាមួយគ្នាដែរមហាជនលើកឡើងថា តើល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែបើកដំណើរការលេងក្នុងខណ្ឌពោធិ៍សែនជ័យដោយរលូននេះ?តើ លោកម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ បានដឹងដែរឬទេ? ហើយនិងមានចំណាត់កាបង្ក្រាបដែរឬទេ?ឬក៏ទុកនៅបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយសេរី មិនញញើតនិងអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានបែបនេះឬក៏ម្ចាស់កាស៊ីណូ រូបនេះអាងមានខ្នងគ្រាក់ៗចាំជួយអន្តរាគមន៍បិទបាំងនៅពីក្រោយ។ ហើយទាំងអស់នេះអាចឆ្លុះបញ្ចាំង ពីភាពអសមត្ថភាព ក្នុងការទទួល ខុសត្រូវក្នុងមូលដ្ឋាន លើការបង្រ្កាបនៅល្បែងស៊ីសងគ្រប់ប្រភេទ របស់លោកអភិបាលខណ្ឌដែលទើបឡើងកាន់មុខតំណែងថ្មី ដែរឬទេ?

បើទោះជាយ៉ាការបើកលេងល្បែងស៊ីសងនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យដូចផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបិទល្បែងស៊ីសងទាំងអស់នៅទូទាំងប្រទេសដែលល្មើសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ តើមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងមួយកន្លែងខាងលើនេះបានដែលឬទេ?

សូមជម្រាបថា ទីតាំងបើកលេងល្បែងស៊ីសងនេះស្ថិតនៅបណ្តោយផ្លូវលេខ ១១៣ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×