Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពិនិត្យលើវឌ្ឍនភាព នៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភណ្ឌភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ មុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម

spot_img

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧វិច្ឆិកានេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ចាប់ផ្តើម ធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញបានថ្លែងថា សុំលោកលោកស្រីយកស្មារតីនៃកិច្ចប្រជុំ កន្លងមកមកអនុវត្តឲ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយ កាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ រួចមកហើយ។

ឯកឧត្តម អភិបាលបានណែនាំឲ្យអស់លោក លោកស្រីជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញពិនិត្យមើលទីតាំងអាជីវកម្មណា ដែលអាចបង្កឲ្យមានហានីភ័យក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជូនដំណឹងឲ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន សិនអំឡុងកិច្ចប្រជុំអាស៊ាននេះ ព្រោះនេះជាមុខមាត់និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។

ឯកឧត្តមអភិបាលលើកឡើងថា ដងវិថីសំខាន់ៗដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត, ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV, ក្លឹបកំសាន្ត ទីតាំងផ្ញើរម៉ូតូ.ឡាន ឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនឲ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី,បែត្រី, កប៉ាល់ កាទូតទេសចរណ៍ ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឲ្យមានការបើកបរឆ្លងកាត់ ឬបង្កឲ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអា ស៊ាននេះដែរ។ ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ, ផ្ទះសំណាក់ម្ចាស់ទី តាំងត្រូវផ្តល់កិច្ចសហការឲ្យបានច្បាស់លាស់ ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

ឯកឧត្តមឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតិឲ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រ តិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។ ឯកឧត្តមបញ្ជាក់ថា យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានល្អបំផុតដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះ នឹងចាប់ដំណើរការ ពីថ្ងៃទី១០ដល់ទី១៣វិច្ឆិកា ឆ្នាំ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេសរួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមឃួង ស្រេង ក៏បានអំពាវនាវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឲ្យបានគ្រប់លំនៅដ្ឋានផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×