Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គួរឱ្យ​អាណិត អេ​ន ជី លោកយាយ​ទើបតែ​ស្លាប់​ម្សិលមិញ ស្រាប់តែ​ពេលនេះ​នាង​ជួប​ទុក្ខ​ផ្សេង​ទៀតហើយ

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោកយាយ​របស់​តារាចម្រៀង អេ​ន ជី បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤ និង ៣០ នាទី​រសៀល​ក្នុង​ជន្មាយុ ៨០​ឆ្នាំ ដែល​ព័ត៌មាន​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង ហើយ​អ្វីដែល​គួរឱ្យ​កាន់តែ​អាណិត​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ ខាងលើ​ថែមទៀត​នោះ គឺ​ខណៈ​នេះ​ម្ដាយ​របស់​នាង​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។

​យោងតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ អេ​ន ជី បានឱ្យដឹងថា «​ខ្ញុំបាទ និង​ក្រុមគ្រួសារ គោរព ផ្ញើលិខិត​អញ្ជើញ ជូន​ដល់​បងប្អូន​សាច់ញាតិ​មិត្ត​ភ័ក្ដិ​ជិត​ឆ្ងាយ ដើម្បី​ចូលរួម​ដោយ​ក្ដី​គោរព​រាប់អាន និង​អនុគ្រោះ ក្នុង​ពិធីបុណ្យ​អ្នក​ម្ដាយ ស៊ែ​ល សុខុន ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១១ ខែ​មិថុន ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤ និង​៣០​នាទី ក្នុង​ជន្មាយុ ៨០​ឆ្នាំ​» ។

​សូមបញ្ជាក់ថា បន្ទាប់ពី​រៀបការ​រួច អ្នកនាង អេ​ន ជី បានបង្ហាញ​សុភមង្គល​របស់ខ្លួន ជា​ប្ដី​របស់​នាង​ជា​ហូរហែរ ប៉ុន្តែ​ក្រោយ​មកនេះ នាង​ហាក់ដូចជា​ជួប​ទុក្ខ​ផ្ទូ​ន ដោយ​លោកយាយ​ស្លាប់​ហើយ អ្នក​ម្ដាយ​កំពុង​ឈឺ​ធ្ងន់​ទៀត ៕ សាវុធ​

×