សម្ព័ន្ធក្រុមហ៊ុន Lockheed Martin (អាមេរិក) បានចាប់ផ្តើមផលិតនាវាមុជទឹកគ្មានអ្នកបើកបរខ្នាតធំដើម្បីបំពាក់ឲ្យយោធាជើងទឹកប្រទេសនេះ ក្នុងអនាគតខ្លីខាងមុខ។
រចនាប្លង់ផលិតនាវា ត្រូវបានអនុវត្តក្នុងក្របខណ្ឌនៃកម្មវិធី Orca។ ក្រៅពី Lockheed Martin សម្ព័ន្ធក្រុមហ៊ុន Boing (អាមេរិក) ក៏កំពុងរចនាប្លង់ផលិតនាវាមុជទឹកខ្នាតធំ ប្រភេទផ្សេងដែរ។ បណ្តានាវាមុជទឹកខ្នាតតូច ដែលយោធាជើងទឹកអាមេរិកប្រើប្រាស់បច្ចុប្បន្នគឺដើម្បីឈ្លបយកការណ៍ ស្រាវជ្រាវបាតសមុទ្រ ល្បាតតាមច្រកចូលមូលដ្ឋានយោធាជើងទឹក ស្វែងរកកុម្ម៉ង់ដូក្រោមទឹករបស់បច្ចាមិត្ត ប្រឆាំងគ្រាប់បែក្នុងទឹក ក៏ដូចជាសង្គ្រោះគ្រាមានអាសន្ន។ តាមមជ្ឈដ្ឋានយោធាអាមេរិកនោះ នាវាមុជទឹកខ្នាតធំ គ្មានអ្នកបើកបរ វាមានមុខងារច្រើនជាងក៏ដូចជាអាចអនុវត្តភារៈកិច្ចច្រើន ក្នុងពេលតែ១បាន។
បច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុនធំៗ២ខាងលើកំពុងប្រឹងប្រែងប្រកួតគ្នាដើម្បី ឡើងការពារគំរោង បំណងទទួលបានកិច្ចសន្យា ដើម្បីដំឡើង និងសាកល្បងនាវាបែបនេះ ៩គ្រឿង ក្នុងដំណាក់កាលដំបូង។
នាវាមុជទឹកគ្មានអ្នកបើកបរអាចប្រមូលទិន្នន័យផ្សេងៗគ្នាច្រើនយ៉ាង ក្នុងនោះមានទាំងការបង្កើតផែនទីបាតសមុទ្រ រួចបញ្ជូនទិន្នន័យទាំងអស់នេះមកកាន់បុគ្គលិកបញ្ជានៅស្នាក់ការកណ្តាល៕ សូយន