Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបករណីជល់មាន់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ៧នាក់ នៅខេត្តកំពង់ចាម

spot_img

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុក​កំពង់សៀម កាលពីថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០២២​ បានបង្ក្រាប ទីតាំងលេងល្បែងសីសង ( ជល់មាន់ ) ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ ប្រព្រឹត្តនៅក្នុង នៅចំណុច​ចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលស្រុក​កំពង់សៀម បានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាល បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើក ទីតាំងលេងល្បែងស៊ីសង ជល់មាន់ នៅចំណុច បង្រ្កាបខាងលើ ។

ចំណែកវត្ថុតាងមួយចំនួនដែលរឹបអូសបានមាន៖ ម៉ូតូចំនួន ៧ គ្រឿង ។
បច្ចុប្បន្ននេះ  ជនសង្ស័យ៧នាក់ខាងលើ ត្រូវបានទៅបញ្ចូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×