Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! ក្រោយ​ចេញមុខ​ការពារ​ក្រុមហ៊ុ​ន OL Football ស្រាប់តែ៣ថ្ងៃក្រោយ លោក ចាប សា​រុន មេ​អូសទាញ​សមាជិក​ចូល​វិនិយោគ​ដាក់10$ ១ឆ្នាំក្រោយ​ទទួល​បា​ន 50ម៉ឺន​ដុល្លារ បែរ​និយាយ​បែបនេះ…

ការបោកប្រាស់តាមរយៈបណ្តាញសង្គមមកទល់បច្ចុប្បន្ននេះ គឺគ្មានអ្វីក្រៅពីការអូសទាញឲ្យផុងខ្លួន នៅក្នុងល្បែងបោកតៗគ្នាជាលក្ខណៈ Network នោះទេ ដែលមានជនរងគ្រោះរាប់រយពាន់រួចមកហើយ បានកំពុងបន្តចាញ់បោកក្រុមហ៊ុនបោកប្រាស់មួយចំនួនដែលធ្វើស៊ីយ៉ាងត្រជាក់ ដោយគ្មានផ្លូវតវ៉ា ឬប្តឹងបាន ពោលគឺបានត្រឹមទឹកភ្នែកប៉ុណ្ណោះ ព្រោះខ្លាចខ្មាសគេ ដោយសារតែភាពលោភលន់ គ្មានការគិតពិចារណា ដោយគ្រាន់តែឃើញគេផុសទាក់ទាញការចាប់អារម្មណ៍ដូចជា «ដាក់100$ ១ឆ្នាំក្រោយបាន 50 ម៉ឺនដុល្លារ» ជាដើម។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ករណីខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងម្តង ទាក់ទងក្រុមហ៊ុន OL Football ត្រូវបានគេចោទប្រកាន់ថា បាននិងកំពុងបោកប្រាស់ប្រជាពលរដ្ឋខ្មែរមានការលោភលន់ ឲ្យរងទឹកភ្នែកមិនស្ទើរនោះទេ តាមរយៈវិធីអូសទាញដាក់លុយវិនិយោគចូលលេង នឹងក្លាយជាអ្នកមានឆាប់ៗ ដោយគ្រាន់តែចំណាយដើមទុន 20$ ៣ខែទទួលបាន 260$, ដើមទុន 50$ ៣ខែទទួលបាន 715$, ដើមទុន 100$ ៣ខែក្រោយ 1430$ និងដើមទុន 200$ ៣ខែក្រោយ 2660$ ។

ពិតណាស់ ករណីនេះបានចាប់ផ្តើមផ្ទុះឡើង គឺបន្ទាប់មានជនរងគ្រោះជាច្រើននាក់ បានចេញមកធ្វើការអះអាង ដែលក្នុងនោះអ្នកខ្លះថា អស់ជិត 1600$ អត់បានដឹងអីមកវិញជាដុំកំភួននោះទេ ខណៈអ្នកខ្លះទៀត កំពុងស្វះស្វែងរកមេធាវីជួយ ដើម្បីយកលុយមកវិញ និងស្នើសមត្ថកិច្ចចាប់ខ្លួនមេធំក្រុមហ៊ុននេះផងដែរ។

អ្វីដែលធ្វើឲ្យអ្នកកំពុងផុងខ្លួន កាន់តែដេកមិនលក់បក់មិនល្ហើយ បាយមិននឹក ទឹកមិនស្រេកនោះ គឺបន្ទាប់ពីបានឮថា ស្ថាប័នជាតិសំខាន់ៗ បានចេញមុខបដិសេធទទួលស្គាល់ក្រុម OL Group ឬ OL Football Club នេះទេ និងបានអំពាវនាវប្រជាពលរដ្ឋ កុំបន្តចាញ់បោកតាមការអូសទាញរបស់មេក្លោងក្រុមហ៊ុននេះ ឲ្យចូលរួមវិនិយោគតាមរយៈវិធីផ្សេងទៀតឲ្យសោះ ព្រោះពុំបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននេះ បើកប្រតិបត្តិការល្បែងរបៀបនេះនោះទេ។

តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺស្របពេលរឿងនេះកំពុងផ្ទុះឡើងកក្រើក គេក៏ស្រាប់តែឃើញបុគ្គលជាមន្ត្រី​ម្នាក់ឈ្មោះ ចាប សារុន ដែលគេដឹងថាជាមេក្រុមបញ្ចុះបញ្ចូលឲ្យគេចូលវិនិយោគនៅក្នុងក្រុមហ៊ុន OL បានចេញមុខមិនទទួលស្គាល់រាល់ការចោទប្រកាន់ឡើយ និងថែមទាំងនិយាយថា ប្រជាពលរដ្ឋដែលចូលវិនិយោគជាមួយ OL អត់បានចាញ់បោកទេ គឺមានតែភាពមានបាន ដោយបុគ្គលរូបនេះ បានអះអាងថា ចូលលេងបានត្រឹម១ខែ អាចដោះបំណុលអស់បាត់ទៅហើយ តើមានការងារឯណាស្រួលបែបនេះ ដោយគ្រាន់តែធ្វើការងាយៗស្រួលៗ ក្នុង១ថ្ងៃត្រឹមតែ ៣ នាទី ឬ ១០ នាទី ១ឆ្នាំក្រោយ នឹងទទួលបានប្រាក់ចំណូលឡើងរហូតដល់ ៥០ ម៉ឺនដុល្លារ ឯណោះ។

លោក ចាប សារុន ដែលត្រូវបានដឹងថាជាមន្ត្រី​យោធា​នៅ​សកលវិទ្យាល័យ​ការពារ​ជាតិ និងមានឋានជាលោកវរៈសេនីយ៍​ត្រី ក៏បាននិយាថា ក្រុមហ៊ុន OL ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ ក្នុងគោលបំណងសំខាន់ ដើម្បីជួយឲ្យប្រជាជនខ្មែរជៀសផុតពីភាពក្រីក្រ ក្លាយជាអ្នកមានគ្រប់ៗគ្នាប៉ុណ្ណោះ។ តែទោះជាយ៉ាងណា នៅពេលលោក ចាប សារុន និយាយថា មូលហេតុមិនទៅធ្វើវិនិយោគនៅវៀតណាម ថៃ ឬ ឡាវ ស្រាប់តែគេបញ្ចេញឲ្យដឹងថា ក្រុមហ៊ុន OL នេះ បានទៅវិនិយោគបោកប្រាស់នៅក្នុងប្រទេសថៃរួចហើយមក កាលពី២ឆ្នាំមុន។

ដោយឡែក មួយទៀត នៅពេលលោក ចាប សារុន បញ្ចេញរូបភាពនៃសកម្មភាពមនុស្សធម៌ ដើម្បីឲ្យសាធារណជនបានឃើញ ក៏បានធ្វើឲ្យគេលើកឡើងចំៗថា «ស្រុកខ្មែរសម្បូរណាស់ យកការចែកទាន ចែកអំណោយ ជួយអញ្ចេះជួយអញ្ចុះ អោយគេឃើញថា ខ្លួនអ្នកធ្វើបុណ្យ ដល់ក្រោយខ្នងរកស៊ីទុចរិតក៏មាន យកការចែកទាន ឬធ្វើបុណ្យបិទបាំងការរកស៊ី នេះហើយជាវិធីសាស្រ្ត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរឆាប់ជឿទុកចិត្ត»។

តែទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យមហាជនស្ទើរតែចង់គាំងនោះ គឺថា បន្ទាប់ពីចេញមុខការពារយ៉ាងខ្លាំង និងអ៊ួតថា ក្រុមហ៊ុន OL ជាក្រុមហ៊ុនស្របច្បាប់ គ្មានការបោកប្រាស់ណាមួយ មានឯណា ៣ ថ្ងៃ ក្រោយមក ស្រាប់តែលោក ចាប សារុន ប្រែជាស្លូតវិញបាត់ ដោយបានអំពាវនាវដល់មេក្រុមដទៃ និងសមាជិក កុំសម្ងំ ត្រូវតែ សហការគ្នាតវ៉ាជាមួយក្រុមហ៊ុន ដើម្បីទាមទារយកលុយមកវិញ ដែលក្នុងនោះ អ្នកខ្លះលង់ខ្លួនរហូតដល១ម៉ឺន ២ម៉ឺនដុល្លារក៏មានដែរ ចប់ហើយ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×