Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង បានប្រើឈ្មោះ មន្ត្រីគយធំៗ មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុងបានបង្ហើបឲ្យដឹងថាឈ្មួញ ទាំងតូចទាំងធំដែលនាំទំនិញពីប្រទេស ចិននិង ប្រទេសយួន ឆ្លងកាត់ ច្រកទ្វារព្រំដែន អនអន្តរជាតិមួយនេះមាន ទំនិញបង្កប់ និងទំនិញ មិនបង់ពន្ធខុសច្បាប់ ជាច្រើនប្រភេទ បានសម្រុកចូល តាមច្រកនេះដោយគ្មានការត្រួតពិនិត្យ ឲ្យបានច្បាស់លាស់អ្វីឡើយ ដោយដោយគ្រាន់តែបង់លុយ ឲ្យមន្ត្រីគយនិង ភភ្នាក់ងារគយដែលប្រចាំការនៅទីនោះជាការស្រេច អាចនាំទំនិញទាំងនោះឆ្លងកាត់ដោយសេរី។

តាមប្រភពពីមន្ត្រីគយដដែលបានប្រាប់ឲ្យដឹងថាសព្វថ្ងៃនេះលោក ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមមកវិញ នៅការចំណាយលុយ ដើម្បីទទួលតំណែង ជាមេគយច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងថ្លុងទើបហ៊ានធ្វើ អ្វីៗ តាមតែអំពើចិត្តដោយមាន ការឃុបឃិតជាមួយឈ្មួញធំៗ ដែល នាំទំនិញចូលពី ប្រទេសវៀតណាមតាមច្រកនេះ ទាំងយប់ ទាំងថ្ងៃដោយគ្មានការទប់ស្កាត់ឬបង្ក្រាបឡើយ។ មិនតែប៉ុណ្ណោះទេថែមទាំង បើកដៃឲ្យ
ឈ្មួញទាំងនោះ នាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធ ស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពី ប្រទេសយួនតាមច្រកទ្វារ អន្តរជាតិ មួយ នេះ កាន់តែ ច្ច្រើនឡើងរាល់ថ្ងៃ លើសពីការស្មាន ថែមទៀត។ហើយការប្រព្រឹត្តអំពើពុករលួយរបស់លោក ប៉ែន ស៊ីថា រូបនេះសំអាងខ្លួនមានខ្នងបង្អែក ដ៏ រឹងមាំនេះ ដោយសារតែប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកដ្ឋានគយកម្ពុជា ដែលចាំការពារ និងជួយ បិទបាំងនៅពីក្រោយនៅទង្វើរដែលលោកប៉ែន ស៊ីថាប្រព្រឹត្តអំពើពុករលួយបែបនេះ។ ដោយគ្មានខ្លាចអ្វីទាំងអស់ដើម្បីជាការស្រង់ដើម តាមរបៀបពុករលួយជាប្រព័ន្ធ។

បើតាមក្រុមឈ្មួញ និងអាជីវករតូចតាច ដែលរកស៊ីដឹកជញ្ជូនទំនិញចេញ ចូលតាមច្រកទ្វារនេះ បានឲ្យដឹងថា មិនត្រឹមតែ មានទំនិញគេចពន្ធ និង ទំនិញខុសច្បាប់ ចេញចូលតាមច្រកទ្វារមួយនេះទេ គឺមានទាំង ការបើកដៃឲ្យឈ្មួញ នាំឈើប្រណិត ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកទាំង យប់ទាំងថ្ងៃថែមទៀតផង។ ហើយការដែលឈ្មួញនាំ ឈើប្រណិតចេញទៅលក់នៅវៀតណាម បានគឺដោយសារ មានការបើកដៃ និងឃុបឃិត ជាមួយ មេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ ប៉ែន ស៊ីថា ទើបអ្វីៗប្រព្រឹត្ត ទៅយ៉ាងរលូនជាប្រព័ន្ធ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ទើបគ្មានស្ថាប័នណាហ៊ានបង្រ្កាបឡើយ ព្រោះខ្លាចបាត់ប្រយោជន៍៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

×