នាយ កុយ តារាកំប្លែងប្រចាំប្រទេស ខណៈដែលទីផ្សារការងារធ្លាក់ចុះ ក៏លោកនៅតែតស៊ូ មិនបោះបង់ដែរ ហើយកាលពីពេលថ្មីៗនេះ លោកបានប្រាប់សារព័ត៌មានមួយថា ទោះជាលោកពុំមានមុខនៅក្នុងទូរទស្សន៍ជិតកន្លះឆ្នាំមកនេះ ក៏លោកពុំមានបញ្ហាចោទលើជីវភាពឡើយ ។
តារាកំប្លែងភ្នែកលិបខាងលើ ក៏បានបញ្ជាក់ឱ្យដឹងថា លោកនៅមានវង់ភ្លេង ព្រមទាំងកាន់កម្មពិធីកាត់សក់មង្គលការ និង សម្ដែងក្នុងវង់ល្ខោន ដែលអាចឱ្យលោករកចំណូលបានច្រើនរហូតដល់ខ្ទង់ពាន់ហ្នឹងគេដែរ ក្នុង១ខែ ដូចនេះលោកមានលទ្ធភាពរៀបចំទុកដាក់លុយដែលរកបានសម្រាប់ផ្គត់ផ្គង់ជីវភាព ជាពិសេសត្រៀមសម្រាប់ពេលឈឺដើម្បីជៀសវាង ពេលចូលពេទ្យទើបបង្ហោះក្នុងហ្វេសប៊ុក ។
លោក ជួង ជី ហៅកុយ បានបន្តថា លោកជឿថា មនុស្សគ្រប់រូបពិតជាមានលុយសន្សំផ្ទាល់ខ្លួន ដូចនេះប្រសិន បើរាល់ឈឺចូលពេទ្យហើយបង្ហោះអលើហ្វេសប៊ុក អាចនឹងធ្វើឱ្យគេយល់ថា អ្នកសិល្បៈខ្មែរនៅមានជីវភាពខ្វះខាត ប៉ុន្តែផ្ទុយទៅវីញ សម្រាប់នាយ កុយ គឹលោកពុំដែលបង្ហោះរូបដេកពេទ្យតាមហ្វេសប៊ុកឡើយ ដោយលោកគិតយ៉ាងហ្មត់ចត់ថា ប្រសិនបើបង្ហោះរូបឈឺ នោះនឹងគ្មានអ្នកណាជួលឡើយ ព្រោះគេគិតថាលោកឈឺ ៕ សាវុធ