Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹកជូនដំណឹង ÷ ក្នុងសប្តាហ៍នេះ ភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីស្ថានភាពធាតុអាកាស ឱ្យដឹងថា ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ធ្វើឲ្យមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម។

១. តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C
  • រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម, ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើ ក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។

២. តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C
  • អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ, ដូច្នេះ សូមប្រជាពលរដ្ឋជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×