Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! ដាក់​គោលដៅ​ឃាត់​រថយន្ត​សួររក​នេះ​រក​នោះ បង្ក​កា​រ​រំខា​ន មាន​ទាំង​ប៉ូលី​ស​ចរា​ចរ ប៉េ​អឹម និង​ប្រជា​ការពារ…

spot_img

រឿងអាស្រូវរបស់ប៉ូលិសចរាចរ ដែលភាគច្រើន យកគោលដៅធ្វើជាមុខរបររកស៊ី ក្នុងរយៈពេលកន្លងមកនេះ ឃើញថា ហាក់មានការស្ងប់ស្ងាត់បន្តិច បន្ទាប់ពីប្រជាពលរដ្ឋ បានផ្ទុះការក្តៅក្រហាយទូទាំងប្រទេស។ តែទោះជាយ៉ាងណា ការស្ងប់ស្ងាត់នេះ គឺប្រៀបដូចជាការ «វែកចក» ប៉ុណ្ណោះ ព្រោះថា ប្រជាពលរដ្ឋនៅតែឃើញមានក្រុមប៉ូលិសខូចមួយចំនួន កំពុងដាក់គោលដៅរកស៊ី ប្រព្រឹត្តល្មើសច្បាប់ ដែលសូម្បីមិនខ្វល់នឹងបទបញ្ជារបស់មេនគរបាលជាតិ។

ជាក់ស្តែង ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យផ្ទុះក្តៅទៀតហើយ ដែលបង្ហាញឲ្យឃើញសមត្ថកិច្ចចម្រុះដ៏ចម្លែកមួយក្រុម ដែលមានប៉ូលិចរាចរណ៍ម្នាក់ ប៉េអឹមម្នាក់ និងប្រជាការពារ ៤-៥ នាក់ នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បាននិងកំពុងចេញស្ទាក់ឃាត់រថយន្ត ដើម្បីរកលុយ ដែលបង្កការរំខានដល់ការរកស៊ីរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត មានការធុញទ្រាន់ និងជ្រិញខ្លាំងនោះ គឺថាបើទោះជារថយន្តរបស់ពួកគាត់មិនខុស ក៏ក្រុមសមត្ថកិច្ចទាំងនោះ ហៅឈប់សួររកនេះរកនោះ ដែលធ្វើឲ្យប៉ះពាល់ដល់វេលានៃការរកស៊ីរបស់ពួកគាត់យ៉ាងខ្លាំង។ ជាក់ស្តែង បុរសជាអ្នកបើកឡានដឹកស្រូវ ត្រូវបានលឺរអ៊ូរទាំថា គាត់ដឹកស្រូវយកទៅឲ្យគេមិនទាន់ទេ បើសមត្ថកិច្ចមិនដឹងមកពីណាពីណី នាំគ្នាធ្វើការឃាត់តែគ្រប់គោលដៅអ៊ីចឹង។ បុរសនោះ ក៏បានសរសេរនៅក្នុងបណ្តាញសង្គម TikTok ឲ្យដឹងថា៖ «ជួយរកដំណោះស្រាយខ្លះផង មិនខុសក៏ហៅគ្នាដែរ គ្រប់គោលដៅ មួយកន្លែង5ពាន់ ចុះ5កន្លែង ហើយកន្លែងខ្លះ5ពាន់អត់ចង់យកទេ រក1ម៉ឺនបើចឹងដដែល បង់ពន្ធផ្លូវធ្វើអី បើមួយជើងត្រូវចំណាយបួនប្រាំម៉ឺន ទៅលើក្រុមសមត្ថកិច្ចទាំងនោះ»។

នេះបើតាមប្រសាសន៍របស់ក ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ស្នងការរាជធានីខេត្តទាំងអស់ មិនត្រូវឲ្យប៉ូលិសចរាចរនៅគ្រប់គោលដៅ ធ្វើការឃាត់រថយន្តប្រជាពលរដ្ឋដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ ដើម្បីសួរនាំនោះទេ ប្រសិនបើយានយន្តទាំងនោះមិនល្មើសច្បាប់។ តែទោះជាយ៉ាងណា ប្រហែលជាប្រសាសន៍របស់អគ្គស្នងការឥតន័យ បានជាក្រុមប៉ូលិសរកស៊ីជាក្រុមបក្ខពួកមួយចំនួន នៅតែបន្តធ្វើផ្ទុយយ៉ាងគគ្លើនបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×