Sunday, February 5, 2023

រាជរដ្ឋាភិបាល ផ្ដល់ថវិកាបន្ថែម ១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ

spot_img

ភ្នំពេញ៖ នៅ ថ្ងៃទី ២១ ខែ វិច្ឆិកាឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្ដល់ថវិកាបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ១០លាន ដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៤៣លានដុល្លារ អាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា ដើម្បីជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខួចមួយចំនួន ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដំណឹងដល់សាធារណជន បងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា ដើម្បីជំរុញការប្រមូល ទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។ ការណ៍នេះ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាច ប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលឆ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ ហេតុដូចនេះ ធនាតារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្ម វិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្ដាលឱ្យមានការបង្គាប់ថ្លៃស្រូវ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា (Cambodia Rice Federation) ដែលបានជួយទិញស្រូវពីប្រជាកសិករក្នុងតម្ល សមរម្យខាពេលកន្លងមក និងជួយទិញបន្តទៀត។ អាស្រ័យហេតុនេះសាធារណជន និងបងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២