Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ញៀនលេងស្មាតហ្វូនខ្លាំងពេក អាចបំផ្លាញជីវិតស្នេហ៍ដោយមិនដឹងខ្លួន

យុគសម័យបច្ចុប្បន្ននេះ ត្រូវបានគេហៅថា ជាសង្គមនៃការឱនមុខ ដោយសារតែមនុស្សម្នាទាំងឡាយ នាំគ្នាញៀនទូរស័ព្ទដៃស្មាតហ្វូនកាន់តែខ្លាំងឡើង មានការជជែកពិភាក្សាគ្នាកាន់តែតិចទៅ ដោយភាគច្រើនពួកគេចំណាយពេលវេលាជាមួយទូរស័ព្ទដៃច្រើនជាង។ អាចនិយាយបានថា ទំនេរពេលណា ត្រូវតែទាញទូរស័ព្ទយកមកលេងភ្លាមតែម្ដង ហើយការញៀនទូរស័ព្ទដៃខ្លាំងជ្រុលពេកនេះ ក៏អាចបំផ្លាញជីវិតស្នេហារបស់គូស្នេហ៍ជាច្រើនគូបានដែរ។ ឥឡូវនេះ យើងនាំគ្នាមកដឹងពីផលអាក្រក់របស់ការញៀនលេងទូរស័ព្ទដៃ ដែលធ្វើឱ្យសេចក្ដីស្នេហា កាន់តែអាក្រក់ទៅនោះ ថាតើមានអ្វីខ្លះ?

១-លែងសូវមានការជជែកនិយាយគ្នា
ពេលលេងទូរស័ព្ទដៃ ម្នាក់ៗលែងចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ព្រោះរវល់តែឱនមុខ មើលទូរស័ព្ទដៃជាប់រហូត ធ្វើឱ្យមិនសូវបានជជែក និយាយគ្នាប៉ុន្មានឡើយ ធ្វើឱ្យក្លាយជាការមិនរវីរវល់នឹងគ្នា និងកើតភាពឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំងឡើង និងមានមនុស្សជាច្រើន ដល់ថ្នាក់ឆាតឆ្លើយឆ្លងគ្នា ទាំងអង្គុយនៅក្បែរគ្នាសោះ ក៏មានដែរ។ នេះបង្ហាញឱ្យឃើញថា ការបែរមុខមកជជែកនិយាយគ្នារបស់គូស្នេហ៍ទាំងឡាយ កាន់តែថយចុះមែនទែនហើយ។

២-បង្កើនឱកាសក្នុងការក្បត់ចិត្តកាន់តែច្រើនឡើង
ការលេងបណ្ដាញសង្គមតាមរយៈប្លាតហ្វ៉មផ្សេងៗនៅលើទូរស័ព្ទស្មាតហ្វូន មិនថាតែ facebook, line, telegram ឬ App ឆាតស្វែងរកគូផ្សេងៗឡើយ វានឹងធ្វើឱ្យមានឱកាសក្បត់ចិត្តគ្នាកាន់តែច្រើនឡើង ព្រោះជាការឆ្លើយឆ្លងគ្នា តាមរយៈការសរសេរសារជាអក្សរ ធ្វើឱ្យម្នាក់ទៀតគ្មានផ្លូវបានដឹងឡើយធា ខ្លួនកំពុងត្រូវគូស្នេហ៍ក្បត់ចិត្តឡើយ លើកលែងតែយកទូរស័ព្ទទៅបើកមើល តែក៏មិនមែនងាយដល់ថ្នាក់ហ្នឹងដែរ ដោយសារតែការឆាត គេអាចលុបសារទាំងអស់នោះចេញ ក្រោយពីឆ្លើយឆ្លងគ្នារួច។ ដោយសារតែរឿងនេះហើយ ទើបធ្វើឱ្យគូស្នេហ៍ជាច្រើនគូ ត្រូវបែកបាក់ លែងលះគ្នាដោយសារតែមូលហេតុនេះច្រើនមកហើយ។

៣-កើតការប្រៀបធៀប រហូតនាំទៅដល់ការឈ្លោះទាស់ទែងគ្នា
ការញៀនទូរស័ព្ទដៃ ឬលេងបណ្ដាញសង្គម នឹងធ្វើឱ្យយើងបានឃើញគូស្នេហ៍ដទៃជាច្រើន ដែលអ្នកខ្លះមានការថតរូបស្វ៊ីត ផ្អែមល្ហែម ផូស្តក្នុងហ្វេសប៊ុក ឬអ្នកខ្លះទៀត ក៏ខមមិនត៍ផ្អែមល្ហែមដាក់គ្នា រហូតគួរឱ្យច្រណែន។ លុះបែរត្រឡប់មកមើលគូរបស់ខ្លួនឯងវិញ ក៏ដឹងថា មិនដូចគេសោះ រួចហើយក៏កើតមានភាពច្រណែន តូចចិត្ត និងកើតមានការប្រៀបធៀបគ្នា រហូតដល់ក្លាយជាជម្លោះនឹងគ្នា។

៤-មិនសូវមានពេលវេលាធ្វើកិច្ចការលើគ្រែ
មិនអាចបដិសេធបានឡើយថា កិច្ចការលើគ្រែ មានភាពសំខាន់ចំពោះគូស្នេហ៍ទាំងឡាយមិនតិចឡើយ ដូច្នេះបើសិនជាទាំង ២នាក់ គិតតែពីញៀនលេងទូរស័ព្ទ រហូតដល់លែងសូវមានពេលវេលាធ្វើកិច្ចការលើគ្រែជាមួយគ្នានោះ វានឹងរឹតតែធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍កាន់តែអាក្រក់ទៅមិនខាន។ ដូច្នេះសាកល្បងដាក់ទូរស័ព្ទចុះ ហើយសូមឱ្យទាំង ២នាក់បានមានឱកាសផ្អែមល្ហែមនឹងគ្នាខ្លះ វានឹងជួយចងភ្ជាប់សម្ព័ន្ធភាពស្នេហ៍រវាងគ្នាទៅវិញទៅមកបានយ៉ាងល្អ។

ការញៀនទូរស័ព្ទដៃជ្រុលពេក មិនមែនជារឿងល្អឡើយ កុំបណ្ដោយឱ្យតិចណូឡូជី មកធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់អ្នកជាមួយគូស្នេហ៍ កាន់តែអាក្រក់ទៅ ចូរសាកល្បងរកពេលវេលាបែរមុខរកគ្នា និយាយជជែកគ្នា ហើយធ្វើកិច្ចការងារផ្សេងៗរួមគ្នាខ្លះផង ដើម្បីឱ្យសេចក្ដីស្នេហារបស់អ្នកកាន់តែស្អិតល្មួតឡើង។ ព្យាយាមយកចិត្តទុកដាក់ពីគ្នាឱ្យបានច្រើនបំផុត កុំបណ្ដោយឱ្យសេចក្ដីស្នេហារបស់អ្នកត្រូវដួលរលំ គ្រាន់តែដោយសារទូរស័ព្ទដៃតូចមួយនោះឱ្យសោះ៕

Jealousy african american woman checking chat on cellphone of boyfriend at home
Jealous boyfriend spying his girlfriend watching her phone while she is looking him upset
Curious boyfriend is spying his lover`s smartphone. They are wearing casual shirts, standing isolated on pure background
Love Triangle. Cheating Boyfriend Hugging Girlfriend Holding Hands With Her Girl Friend Sitting On Bench Together In Park Outdoor. Back-View
×