Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ចាត់ទុកជំនួយរបស់កូរ៉េដល់មន្ទីរពេទ្យបង្អែកជើងឯក ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ ក្នុងជំនួយពិភាក្សាជាមួយប្រតិភូអង្គការKOICAកូរ៉េ ដឹកនាំដោយលោកRho Hyun Jun នាយកប្រចាំប្រទេសរបស់នៃទីភ្នាក់ងារKOICA នាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ជំនួយដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោជាជំនួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុត ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចបងប្អូនមកពីតាមបណ្តាខេត្តនានា មករកសេវាសុខាភិបាលនៅរាជធានីភ្នំពេញ មានការកើនឡើងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តម អភិបាលបាន បង្ហាញពីការគាំទ្រពេញទំហឹង នឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែក ជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេស នឹងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី និងគាំទ្រឲ្យមានការសាងសង់កម្ពស់លើសពី៤ជាន់ ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សា ទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កំរិតទី៣។

លោក Ro Hyun Jun បានលើកឡើងថា៖Koica បានដាក់ចេញគម្រោង៣ពីឆ្នាំ២០២៤ ដល់២០២៩រួមមាន៖ ការសាងសង់អាគារ ថ្មី,ការបំពាក់ឧបករណ៍បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យ។

លោកRoបានឲ្យដឹងទៀតថា៖ គម្រោងនេះគ្រោងនឹងចំណាយថវិកា ១១លានដុល្លាសហរដ្ឋអាមេរិក។ ភាគីKoicaបានចាប់ អារម្មណ៏លើភាពទាក់ទាញសម្រាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួស
ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ ដូច្នេះការបំពាក់បរិក្ខារពេទ្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×