Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរកីឡាករវ័យក្មេង ឈុត សេរីវណ្ណថង ទទួលបាន វីឡា១ ម្ចាស់ខ្សែក្រវាត់ ប៉ុស្ដិ៍លេខ៥ (TV5)

spot_img

ភ្នំពេញ ៖ ពិតជារំភើបសម្រាប់កីឡាករប្រដាល់កម្ពុជា ទទួលបានកាដូធំជាផ្ទះវីឡា ដែលជាមោទនភាពដល់រស់នៅ និងអាជីពកីឡា ក៏ដូចជាការជំរុញឱ្យកីឡាករ កីឡាការិនីផ្សេងៗទៀត ខិតខំប្រឹងប្រែងលើវិស័យកីឡារហូតទទួលបានជ័យលាភីដូចកីឡាករវ័យក្មេង ឈុត សេរីវណ្ណថង រូបនេះ។

ការប្រកួតជើងឯកប៉ុស្តិ៍លេខ៥ រដូវកាលថ្មី បានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ ដោយកីឡាករវ័យក្មេង ឈុត សេរីវណ្ណថង បានក្លាយជាម្ចាស់ជើងឯក និង ក្លាយជាម្ចាស់វីឡាភូមិឋានសំណាងតែម្នាក់គត់ ពីការប្រកួតមួយនេះ។ កិឡាករបង្គោលខៀវរូបនេះ បានក្លាយជាម្ចាស់ជើងឯក ក្រោយពីបានប្រកួតលើកចុងក្រោយយ៉ាងស្វិតស្វាញនៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ ដោយមានថ្នាក់ដឹកនាំ និង គណប្រតិភូ ខេត្ត និង ប៉ុស្តិ៍លេខ៥ ជាច្រើនរូបចូលរួម។ ក្រោយការប្រកួតឈ្នះ កីឡាកររូបនេះ ក៏ទទួលបានវីឡាដែលជារង្វាន់ធំមិនធ្លាប់មានឲ្យឃើញជាសាធារណៈផងដែរ ទើបមានអ្នកសរសើរយ៉ាងខ្លាំង ពីភ័ព្វសំណាងរបស់លោក ដែលក្លាយជាជើងឯកប៉ុស្តិ៍លេខ៥ ដែលនឹងកាន់តែជួយឲ្យលោកល្បីឈ្មោះនៅក្នុងវិស័យប្រដាល់ហើយ ថែមទាំងជាប់លេច១ ក្នុងពេលស្ថាប័នមួយនេះ ផ្ដល់រង្វាន់ជាវីឡា ដែលមានតម្លៃសែនដុល្លារទៀត។ យ៉ាងណាមិញ ក៏មានការសោកស្ដាយផងដែរ ចំពោះកីឡាករជើងខ្លាំង ឃីម បូរ៉ា ដែលបានត្រឹមតែជាជើងឯករង និង បាត់បង់ឱកាសទទួលបានវីឡាស្កឹមស្កៃដែលជារង្វាន់។ ការប្រកួតនេះក៏ប្រកាសពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ដែលនឹងផ្ដល់រង្វាន់ជាច្រើនដល់អ្នកឈ្នះផងដែរ។

សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិបានមានប្រសាសន៍ ដោយសម្ដែង ការកោតសរសើរចំពោះកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ជាតិលើក ទី៣និងកីឡារពិការលើកទី១ ដែលទទួលបានមេដៃជាច្រើន ហើយសម្ដេចក៍បានបំពាក់ខ្សែក្រវាត់ជូនម្ចាស់ខ្សែក្រវាត់ កីឡារឈុត សេរីវ៉ាន់ថង និងម្ចាស់ពានលេខ២,លេខ៣ និងលេខ៤ ផងដែរ៕

spot_img
×