ក្មេងប្រុសនេះចែករំលែកក្នុងបទសម្ភាសន៍ដូចខាងក្រោម ៖
ខ្ញុំអាយុ ១៣ឆ្នាំ ស្រុកកំណើតនៅស្រុកអានយ៉ាង ជាប់ព្រំប្រទល់ខេត្តតាកែវ កម្ពុជា ។ ខ្ញុំមកទីនេះ ដើម្បីជួយបកប្រែភាសាខ្មែរឲ្យអ្នកជំងឺម្នាក់នៅតាកែវ ។ ពួកគាត់បានឲ្យកម្រៃខ្ញុំមួយថ្ងៃ ១០ម៉ឺនដុង (ប្រមាណជិត ៥ដុល្លារ) ក្នុងមួយថ្ងៃ ប៉ុន្តែឃើញគ្រួសារពួកគាត់វេទនាពេក គួរឲ្យអាណិតខ្ញុំក៏យកត្រឹមតែ ៣០.០០០ដុងប៉ុណ្ណោះ (ជិត ១,៥ដុល្លារ) ។
ពេលអ្នកកាសែតសួរថា តែ ៣០.០០០ដុង ធ្វើម្តេចហូបគ្រប់ ? ក្មេងជំទង់ឆ្លើយថា គាត់ឃើញខ្ញុំឃើញខ្ញុំមាឌល្អិតគាត់លក់បាយឲ្យខ្ញុំយកប្រាក់តែ ១០.០០០ដុងប៉ុណ្ណោះ ។ រៀងរាល់ថ្ងៃ ខ្ញុំដេកនៅខាងក្រៅបន្ទប់ ខ្ញុំសប្បាយចិត្តព្រោះបានជួយដល់គាត់ ។
ក្មេងប្រុសនេះ បាននិយាយយ៉ាងខ្លីពីគ្រួសារខ្លួនថា ៖ ឪពុកម្តាយខ្លួន បានលែងលះគ្នា និងកសាងគ្រួសារថ្មីអស់ហើយ ។ សព្វថ្ងៃរស់នៅជាមួយនឹងជីដូនជីតាខាងឪពុក ហើយពេលវិស្សមកាល តែងដើររកការងារធ្វើ ដើម្បីជួយសម្រាលការងារលំបាករបស់យាយតាចាស់ជរា ។
ឥឡូវក្មេងនេះ កំពុងស្ថិតនៅផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចារី វាប្រាប់ថា ប៉ុន្មានថ្ងៃទៀតបើគាត់បានធូរស្បើយ នោះខ្ញុំនឹងវិលត្រឡប់ទៅស្រុកកំណើតវិញ ។
នេះឯងគឺជាទឹកចិត្តរបស់ក្មេងប្រុសម្នាក់ ដែលក្រីក្រ ដែលមានចិត្តមនុស្សធម៌ជួយដល់អ្នកទីទាល់ ៕ ចន្ទ្រា