Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ សម្ព័ន្ធជីវិតគូ ច្បាស់ជាដួលរលំមិនខាន បើមានសញ្ញាទាំង៤ នេះ

spot_img

គ្រប់សម្ព័ន្ធភាពស្នេហ៍ ឬជីវិតគូ តែងមានរឿងប្រឈមជាច្រើនឈានចូលមករំខានជានិច្ច វាប្រៀបដូចជាបទពិសោធន៍សាកល្បង សម្រាប់គូស្នេហ៍នៅក្នុងរឿងផ្សេងៗទាំងនោះដែរ ដោយក្នុងនោះ មានសញ្ញា ៤យ៉ាង ដែលគូស្នេហ៍ទាំងឡាយគួរតែប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់អ្នក ដួលរលំបាន។

១-មានក្ដីនឹកសង្ឃឹមរពឹងខ្លាំងជ្រុលពេក
ក្ដីនឹករំពឹងសង្ឃឹម និងសេចក្ដីស្នេហា ទាំង ២នេះ គឺជារឿងគូនឹងគ្នា តែក្ដីនឹករំពឹងសង្ឃឹមដែលខ្ពស់ខ្លាំងពេក អាចនឹងធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍ធ្លាក់ចុះបាន។ មានពាក្យគេនិយាយថា ស្នេហាពិត អាចនឹងមិនរ៉ូមែនទិកឡើយ។ អ្នកខ្លះនឹកសង្ឃឹមថា គូស្នេហ៍នឹងធ្វើឱ្យខ្លួន មានអារម្មណ៍ប្រៀបដូចជាម្ចាស់ក្សត្រី ឬព្រះអង្គម្ចាស់ ត្រូវការកាដូល្អៗថ្លៃៗក្នុងគ្រប់ឱកាស តែការនឹកសង្ឃឹមដោយមិនមើលពីមូលដ្ឋានគ្រឹះ ឬឋានៈរបស់គូស្នេហ៍របស់ខ្លួន ពេលខ្លះក្ដីនឹករំពឹងនោះ នឹងវិលមកធ្វើបាបខ្លួនយើងវិញ រហូតធ្វើឱ្យមានបញ្ហាក្នុងសម្ព័ន្ធស្នេហ៍ខ្លាំងទៀតផង។

២-មិនដែលមានរឿងទាស់ទែងគ្នាឡើយ
អាចនឹងស្ដាប់មើលទៅរាងចម្លែក តែជួនកាល ការដែលមិនធ្លាប់ទាស់ទែង ឬឈ្លោះគ្នាសោះនោះ វាអាចជាសញ្ញានៃការលាក់ទុកអារម្មណ៍ និងមិននឹកសង្ឃឹមពីការផ្លាស់ប្ដូររបស់គូស្នេហ៍។ ការដែលចេះតែរក្សាទុកអារុម្មណ៍មិនពេញចិត្តបែបនេះទៅជារឿយៗនោះ វាអាចនឹងធ្វើឱ្យផ្ទុះបញ្ហាឡើងនៅថ្ងៃណាមួយ។

៣-រឿង Sex មានបញ្ហា
រឿង Sex នេះ គឺជារឿង ១ទៀតដែលកើតឡើង គូគ្នានឹងសម្ព័ន្ធភាពស្នេហ៍ស្វាមីភរិយា ហើយមានមនុស្សមួយចំនួន បានចាត់ទុកវា ជារឿងសំខាន់មួយនៅក្នុងជីវិតគូ។ ការដែល Sex មានបញ្ហា វាក៏អាចហុចផល បណ្ដាលឱ្យកើតមានបញ្ហានៅក្នុងសម្ព័ន្ធភាពស្វាមីភរិយាបានដែរ។ រឿងដែលធ្វើឱ្យមានបញ្ហា ភាគច្រើនគឺការនិយមចូលចិត្តមិនត្រូវគ្នា លែងរំភើបក្នុងរឿង Sex តទៅទៀត ឬអាចមកពីបញ្ហាផ្សេងៗ ធ្វើឱ្យមិនចង់មាន Sex នឹងគ្នា។
៤-គិតអវិជ្ជមានពីគ្នាខ្លាំងជ្រុលពេក
លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបង្ហាញថា គូស្នេហ៍ដែលមានខាងណាម្នាក់ ឬទាំង ២នាក់ ភ័យខ្លាច ឬបារម្ភថានឹងមានការលែងលះ ឬសម្ព័ន្ធជីវិតគូ មានការផ្លាស់ប្ដូរទៅរកផ្លូវអវិជ្ជមាន ច្រើនតែមានសញ្ញា ឬទំនោរមិនចង់ធ្វើឱ្យសម្ព័ន្ធជីវិតគូបច្ចុប្បន្នល្អប្រសើរឡើង។ ការគិតអវិជ្ជមាននេះ អាចនឹងបណ្ដាលមកពីក្ដីនឹករំពឹងដែលខ្លាំងជ្រុលពេក មានអារម្មណ៍មិនល្អឥតខ្ចោះដូចអ្នកឯទៀត និងរឿងក្នុងអតីតកាល ដែលនៅតែតាមមកលងបន្លាចដល់បច្ចុប្បន្ន។

ក្រៅពី ៤សញ្ញានេះហើយ សេចក្ដីស្នេហា និងសម្ព័ន្ធភាពជីវិតគូ នៅមានរឿងជាច្រើនទៀត ដែលត្រូវប្រុងប្រយ័ត្ន និងត្រូវមើលថែទាំឱ្យបានល្អ ដូចជា ភាពស្មោះត្រង់ ភាពជឿជាក់ក្នុងផ្នត់គំនិតរបស់ខ្លួនឯង ដែលផ្ទុយគ្នានឹងគូស្នេហ៍ មិនមានអ្នកណាចុះចាញ់អ្នកណា តែយ៉ាងណាក្ដី ការជជែកពិភាក្សាគ្នា គឺជាជម្រើសដែលល្អបំផុត និងគួរធ្វើ សម្រាប់គ្រប់បញ្ហាក្នុងសម្ព័ន្ធជីវិតគូ៕

spot_img
×