ឆ្នាំជូត ៖ ការងារ អំណោយផលល្អ ថ្ងៃនេះធ្វើអ្វីក៏សម្រេចបានទិន្នផលខ្ពស់ ។ លុយកាក់ រាសីឡើង អាចបើទុនវិនិយោគជោគជ័យ ។ មនោសញ្ចេតនា រីកចម្រើនឈានឡើងដល់ចំណុចរួមមួយ ។
ឆ្នាំឆ្លូវ ៖ ការងារ រីកចម្រើន មានលទ្ធភាពឡើងតំណែង ។ លុយកាក់ អាចកើនថែមចំណូលដោយសារត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ។ មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយ និងសុភមង្គល ។
ឆ្នាំខាល ៖ ការងារ កុំលូកលាន់ក្នុងកិច្ចការអ្នកដទៃ ព្រោះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងការងារ ។ លុយកាក់ កុំជឿពាក្យសម្តីអ្នកដទៃបញ្ចៀសត្រូវចាញ់បោកប្រាក់កាស ។ មនោសញ្ចេតនា មិនល្អ ងាយកើតមានការឈ្លោះប្រកែកគ្នា។
ឆ្នាំថោះ ៖ ការងារគួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ដូច្នេះទើបមានប្រយោជន៍សម្រាប់ការឈានឆ្ពោះទៅមុខរបស់អ្នក ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយប្រាក់ច្រើន ។ មនោសញ្ចេតនា គួរជឿជាក់លើគ្នាទើបចំណងស្នេហ៍មិនរង្គោះរង្គើ ។
ឆ្នាំរោង ៖ ការងារ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ការងារសម្រេចបានដោយរលូន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនាគួរបង្កើតភាពភ្ញាក់ផ្អើល ផ្អែមល្ហែមក្នុងទំនាក់ទំនងមនោសញ្ចេតនា កុំឲ្យសាបរលាប ។
ឆ្នាំម្សាញ់ ៖ ការងារ មានការប្រែប្រួលច្រើន ប្រយ័ត្នកុំឲ្យកើតមានទំនាស់ជាមួយអ្នករួមការងារ ។ លុយកាក់ មានមនុស្សចង់បោកប្រាស់ កុំទុកចិត្តអ្នកទើបស្គាល់គ្នា ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំមមី ៖ការងារ មិនសូវល្អ គួរមានផែនការរៀបចំឡើងវិញ ។ លុយកាក់ ត្រូវចេះឆក់ឱកាសរកចំណូលបន្ថែមដែលមិត្តភក្តិនាំមកឲ្យ ។ មនោសញ្ចេតនា សប្បាយរីករាយ កក់ក្តៅក្នុងចិត្ត ។
ឆ្នាំមមែ ៖ ការងារ ត្រូវបានថ្នាក់លើសរសើរ វាយតម្លៃខ្ពស់ មានឱកាសឈានឡើងខ្ពស់ ។ លុយកាក់ ថ្នាក់លើស្រឡាញ់ពេញចិត្ត ហេតុនេះនឹងអាចបានឡើងប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនាផ្អែមល្ហែម សុភមង្គល ។
ឆ្នាំវក ៖ ការងារ មិនល្អ ធ្វើការនឿយហត់ តែលទ្ធផលទទួលបានមិនដូចចិត្ត ។ លុយកាក់ ជាថ្ងៃត្រូវចំណាយប្រាក់ច្រើន គួរតុល្យភាពចំណូលចំណាយឡើងវិញ ។ មនោសញ្ចេតនា ត្រូវចេះអធ្យាស្រ័យ អត់ឱនចំពោះមនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំរកា ៖ ការងារ ដោយភាពសកម្មនឹងការងាររបស់អ្នក ហេតុនេះលទ្ធផលទទួលបានគឺល្អលើសលប់ ។ លុយកាក់ មានឱកាសបង្កើតថែមចំណូល ។ មនោសញ្ចេតនា គួរគោរពថែរក្សាចំណងស្នេហ៍បច្ចុប្បន្នឲ្យគង់វង្ស ។
ឆ្នាំចរ ៖ ការងារ ល្អប្រសើរ ថ្នាក់លើពេញចិត្តគាំទ្រស្នាដៃរបស់អ្នក ។ លុយកាក់ ចំណូលកើនឡើងច្រើនជាងមុន ។ មនោសញ្ចេតនាគួរលៃពេលដើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន ទើបស្នេហាមិនសោះកក្រោះ ។
ឆ្នាំកុរ ៖ ការងារ ជាថ្ងៃសមស្របសម្រាប់ការសហការ ចរចាជំនួញនឹងទទួលបានលទ្ធផលល្អបំផុត ។ លុយកាក់ចំណូលកើនឡើង តែក៏ត្រូវរៀបចំឡើងវិញការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕