Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក ៤ ឆ្នាំ ៦ ខែ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោស ពិរុទ្ធជនម្នាក់ជាប់គុកកំណត់ ៤ ឆ្នាំ ៦ ខែ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០២០ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះមានឈ្មោះ ហួរ គុល ភេទប្រុស អាយុ ៣២ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិតឈ្មោះ ហួរ គុល ត្រូវបានសាលាដំបូងខេត្ត កំពង់ឆ្នាំង កាលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគាកំណត់ ៤ ឆ្នាំ ៦ ខែ ក្រោមការចោទប្រកាន់ពីបទ:«ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២០ នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៨ កព្ចាប់ ទម្ងន់ ២៩, ៨៦ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×