Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ កំពុងបើកដំណើរការលេងយ៉ាងរលូន នៅខណ្ឌពោធិ៍សែនជ័យ មិនរំខានដល់សមត្ថកិច្ច

spot_img

ភ្នំពេញ : ទីតាំងល្បែងស៊ីងសងតាមអនឡាញ គ្រប់ប្រភេទបានកំពុងដំណើរការលេងរាល់ថ្ងៃយ៉ាងរលូន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ១១៣k (ចំណុចថ្នូរខ្មោចស្រះទឹក) ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកំពុងបើកលេង ដោយសេរី។

បើតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងតាមអនឡាញ នៅចំណុចខាងលើនេះ គឺមានមន្រ្តីប៉ូលីសក្នុងខណ្ឌពោធិ៍សែនជ័យម្នាក់ ព្រះនាម៧២ ជាអ្នកកាង មើលការខុសត្រូវ ហើយបានបើកលេងដោយមានភ្ញៀវចូលលេងដោយសេរីមកពីគ្រប់ទិសទីជិតឆ្ងាយ ចូលមកលេងដោយមិនខ្លាចអាជ្ញាធរក្នុងមូលដ្ឋាននោះឡើយ ដោយមានលោកមន្ត្រីប៉ូលិសខណ្ឌពោធិ៍សែនជ័យ ដែលមានព្រះនាម៧២ ជាអ្នកកាងនិងការពារ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានឲ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខ្នាតធំ នៅចំណុចថ្នូរខ្មោច ស្រះទឹក មើលឃើញថា មានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង មិនដាច់នោះទេ តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណា ចុះមកត្រួតពិនិត្យទីតាំងល្បែងស៊ីសងល្មើសច្បាបើខាងលើនោះសោះ។ ជាហេតុធ្វើអោយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាម្ចាស់ទីតាំង មានឬទ្ធិអំណាចខ្លាំងហើយមើលទៅ ទើបអាជ្ញាធរមូលដ្ឋានមិនហ៊ានទៅក្បែរ ឬមួយក៏ម្ចាស់ទីតាំង ល្បែងខុសច្បាប់នេះ នឹងអាជ្ញាធរ មានការត្រូវផ្លែ ត្រូវដងគ្នា ឬយ៉ាងណា? ទើបជាមិនហ៊ានបង្ក្រាប ដោយខ្លាចបាត់ប្រយោជន៍របស់ខ្លួន ឬក៏យ៉ាងណា ?

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទខាងលើនេះ បើកលេងបានដោយមិនខ្លាចញញើតច្បាប់បែបនេះ? តើឯណាទៅ ភូមិ ឃុំ សុវត្ថិភាពទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ជូនថ្នាក់ក្រោមឲ្យអនុវត្តន៍ ។

ជុំវិញករណីខាងលើប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ លោក សក់ ច័ន្ទ កញ្ញារិទ្ទអភិបាល នៃគណៈអភិបាល រួមទាំង លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចុះត្រួតពិនិត្យ ទប់ស្កាត់និងចាត់វិធានការបង្ក្រាបផង ដើម្បីសុខសុវត្ថិភាព ជូនពួកគាត់កុំបណ្តែតបណ្តោយឲ្យជំងឺមហារីកសង្គម ឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរទើបនាំគ្នាទប់ស្កាត់៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×