Sunday, February 5, 2023

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រកាសថាក្រុមហ៊ុនអាជីវកម្មរ៉ែមាសនៅកម្ពុជាចំនួន ៤ ផលិតមាសបាន ៤,៨២៥គីឡូក្រាម

spot_img

ភ្នំពេញ ៖ បើតាម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យដឹងបថា ក្នុងរយៈពេលប៉ុន្មានខែនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅលើទីតាំងចំនួន៤ ដោយក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្ដចំនួន ៣ រួមមាន ៖ ខេត្តព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ហើយក្រុមហ៊ុនទាំងនេះក៏ត្រូវបានបង់ពន្ធចូលរដ្ឋផងដែរ។

ការប្រកាសឲ្យដឹងបែបនេះរបស់ លោករដ្ឋមន្ត្រី ស៊ុយ សែម ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណែកទីតាំងដែលត្រូវបានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនោះរួមមាន ÷

១- ក្រុមហ៊ុន ស៊ីង យាន់ កាំងយៀក (Xing Yuan Kanng Yeak) មានទីតាំងនៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់រ៉ែមាស បានចំនួន ២២គីឡូក្រាម ដែលជាមាសទឹក១០ និងលក់ក្នុងប្រទេសកម្ពុជា។

២- ក្រុមហ៊ុន ស៊ីនសាន អ៊ីនដាសស្ទៀល ខេមបូឌា (Xinshan Industrial Cambodia) មានទីតាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន ៤៥គីឡួក្រាម។

៣- ក្រុមហ៊ុន ដេលខម កម្ពុជា (Delcom Kampuchea) មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន១៦០គីឡូក្រាម។

៤- ក្រុមហ៊ុន រេនណៃស្សិន មីណឺរ៉ល (Renaissance Minerals) មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាស បានចំនួន ៤,៥៩៨គីឡូក្រាម។

សូមបញ្ជាក់ថា ក្រុមហ៊ុន រេនណៃស្សិន មីណឺរ៉ល (Renaissance Minerals Cambodia Ltd) ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលីទី១ខ្នាតអន្ដរជាតិ បានចាប់ផ្ដើមផលិតមាសលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ សម្ពោធដាក់ឲ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួនក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២