Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍១០០% ចំនួន ១០០កន្លែង សិក្សានៅវិទ្យាស្ថាន អភិវឌ្ឍន៍អាស៊ីសច្ចៈ

spot_img

ភ្នំពេញ ៖ ឆ្នាំសិក្សា២០២២-២០២៣ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់ជូន អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ១០០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា ការទទួលពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ដូចមានភ្ជាប់ ៖

spot_img
×