Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តmazda បើកលឿនទៅបុករបាំងថ្មពុះចែកផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់ចំនួនមួយកង់

spot_img

ភ្នំពេញ៖ នារីម្នាក់បានបើករត់យន្តម៉ាក mazdaមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបាក់មួយកង់ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកmazdaពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-3564បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.ករបាំងថ្មចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ ទៅមុខលែងរួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img