Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​សង្គម​វិទូ​វៀតណាម​ចាប់ផ្តើម​ស្រែក​ព្រមាន​ពី​រឿង​ឆាត​សិច “​ក្រុម Hot girl” ដែល​ជំនាញ “​ជេរ​ម៉ែឪ​” ហើយ​ត្រូវបាន​ពិភព​អ្នកញៀន​ឆាត​សិច​លើកតម្កើង​ពួកគេ​ឲ្យទៅជា “​តារាៗ​”

សាស្ត្រាចារ្យ​បណ្ឌិត​ម្នាក់​នៃ​សង្គមវិទ្យា​បាន​ថ្លែង​ទាំង​ការព្រួយបារម្ភ​ថា ៖ ទង្វើ​បង្អួត “​ប្រដាប់ប្រដារ​” លើ​បណ្តាញ​សង្គម​របស់​យុវជន​យុវនារី​មួយ​ក្រុម រួម​ទាំង​ក្មេង​ជំទង់​ផង​នោះ វា​គឺជា​ទង្វើ “​ល្អៀង​គុណធម៌​” ។

Hot girl មាន​រហ័ស​នាម Candy កំពុង​ធ្វើឲ្យ​ពិភពអ្នក​ញៀន​ឆាត​សិច​ឈ្លក់​វង្វេង ព្រោះតែ​ហ៊ាន​… ។​

ក្នុងសង្គម​ដែល​កំពុង​មាន​ការវិវឌ្ឍ​ន៍​ប្រែប្រួល​ខ្លាំង​ហើយ​លឿន មួយចំណែក​ណា​នោះ​វា​បាន​ធ្វើឲ្យ​ពួកគេ​មាន​ចរិក “​សួនតួ​” ចង់ឲ្យ​គេ​លើកតម្កើង​សរសើរ​ខ្លួន ពេលខ្លះ​ហ៊ាន​ទាំង​បង្ហាញ​មុខមាត់​ទៀតផង ។ ទាល់តែ​បែបនេះ ទើប​ខ្លួន​គេ​គិតថា វា​ល្បី វា​ខ្លាំង​ព្រោះ​ហ៊ាន​ប្រឈមមុខ​នឹង​អ្វីៗ​ទាំងអស់ ។​

Hot girl sexsy love

​ពួកគេ​ទាំងនោះ​ធ្វើយ៉ាងណា​ឲ្យតែ​ល្បី សូម្បី​តែ​ការប្រឈមមុខ​តតាំង​ជាមួយ​នឹង​សាធារណ​មតិ​ក្តី ។ ពួកគេ​ពិតជា​ពុំ​បាន​ស្គាល់​តម្លៃ​នៃ​ជីវិត ពុំ​ដឹង​យក​ជីវិត​ទៅអ្វើ​អ្វី​ក្រៅពីការ​គិតតែ​ពី​យក​សំបក​ក្រៅ​បង្អួត​ទាក់ទាញ​អ្នកផង​មក​ចាប់អារម្មណ៍​មកលើ​ខ្លួន​ប៉ុណ្ណោះ ។​

​អ្នក​ជា​ឪពុក​ម្តាយ​មិន​ដែល​មាន​នរណា​ម្នាក់​មោទនភាព​ចំពោះ​ការ​បង្អួត​កេរ្តិ៍​ភេទ​របស់​កូនស្រី​ខ្លួន​ឡើយ ។ ជាក់ស្តែង​ពួកគេ​មាន​របៀប​ដោះស្រាយ​ផ្សេងៗ​ពីគ្នា ។ ឪពុក​ម្តាយ​ខ្លះ​ប្រើប្រាស់​ការវាយដំ ខ្លះ​ទៀត​កាត់កាល់​កូន​ចោល ខណៈពេល​ដែល​ឪពុក​ម្តាយ​មួយចំនួន​សំពះអង្វ​ករ​កូន ។​ល​។

​យើងទាំងអស់គ្នា​គប្បី​យល់ថា​នេះ​ពុំមែន​ជា​ទម្លាប់​ទស្សនៈ​ពី​មនុស្ស​ជំនាន់​ទៅ​មួយ​ជំនាន់​ឡើយ វា​ជា​ការយល់ឃើញ​លម្អៀង​ងាក​ទៅរក​ផ្តេសផ្តាស ដើម្បី​ឆាប់​បាន​ល្បី ។ ពិតជា​ដល់ពេល​ដែល​សង្គម​ទាំងមូល​វិស័យ​អប់រំ​នឹង​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឪពុក​ម្តាយ​ស្វះស្វែង​រក​វិធី​ជួយ​ឲ្យ​កូនចៅ​របស់​ខ្លួន​តុល្យភាព​ជីវិត សម្រប​ខ្លួន​មក​ក្នុង​ពន្លឺ​នៃ​សហគមន៍​វិញ ។ ពិសេស​ត្រូវឲ្យ​ពួកគេ​យល់ដឹង​បាន​ថា អ្វី​ទៅ​ដែល​ហៅថា ល្បី ហើយ​បើ​ចង់​ល្បី ត្រូវ​រៀនសូត្រ ប្រឹងប្រែង ប្រកួតប្រជែង នឹង​ដំបូងបង្អស់​នោះ គឺ​ត្រូវ​ប្រកួតប្រជែង​នឹង​ភាព​សួនតួ​របស់​ខ្លួនឯង ៕ សូ​យ​ន​

×