Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោស ស្រ្តីពិរុទ្ធម្នាក់ ជាប់គុក ១៦ ឆ្នាំ ពាក់ព័ន្ធនឹងការលក់ដូរមនុស្ស ទៅម៉ាឡេស៊ី

spot_img

ភ្នំពេញ : តុលាការកំពូលកាលពីព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោសស្រ្តីពិរុទ្ធម្នាក់ ជាប់គុកកំណត់ ១៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និងលក់ដូរស្ត្រីខ្មែរចំនួន ៧ នាក់ ប្រទេសម៉ាឡេស៊ី ប្រព្រឹត្តនៅក្នុងឆ្នាំ ២០១៦ ។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា: ទណ្ឌិតរូបនេះមានឈ្មោះ អ៊ុំ រ៉ាដែន ភេទស្រី អាយុ ៣៥ ឆ្នាំ ( កើតថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៨១ ) ។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិតឈ្មោះ អ៊ុំ រ៉ាដែន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ និង បង្គាប់ឱ្យសង ជម្ងឺចិត្តដល់ជនរងគ្រោះ ២០ លានរៀល ក្រោមការចោទប្រកាន់ពីបទ : នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ទណ្ឌិតឈ្មោះ អ៊ុ រ៉ាដែន ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ នាងក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ទណ្ឌិត ឈ្មោះ អ៊ុំ រ៉ាដែន ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×