Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់់មួយជីវិត ពាក់ព័ន្ធនឹងអំពើ ឃាត.កម្មដោយកា.ប់ប្រពន្ធ ដោយភ្លើងប្រចណ្ឌ

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២២ បានប្រកាសសាលក្រម និងសម្រេចផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្មដោយធ្វើសកម្មភាព អា.រក និងកា.ត់ក្បាលប្រពន្ធខ្លួនឯង ដោយក្តីប្រច័ណ្ឌនឹងប្រពន្ធហួសហេតុ រួចយកសាកសព ទៅបោះចោល រួចរត់គេចខ្លួន ប្រព្រឹត្តនៅចំណុច ក្នុងបន្ទប់ជួលលេខ ៧ ជាន់ទី១ ផ្ទះលេខ ១៥ ផ្លូវលេខ ៥៣០ ស្ថិតក្នុងភូមិ ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ ។

លោកស្រី សាយស្រីលក្ខ័ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ ( ត្រូវជាប្តី ) មានស្រុកកំណើតភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។

ចំណែកឯជនរងគ្រោះមាន ឈ្មោះ លី ស្រីនុច ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកផ្នែកអនាម័យនៅ SUNWAY TOUK KORK CITY និង មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ អ្នកទាំងពីរនាក់ រស់នៅក្នុងបន្ទប់ជួលលេខ ៧ ជាន់ទី១ ផ្ទះលេខ ១៥ ផ្លូវលេខ ៥៣០ ស្ថិតក្នុងភូមិ ៤ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” ឃាត.កម្មគិតទុកជាមុន” តាមមាត្រា ២០០ និងមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img