Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ភ្នំពេញ លើកពេលសវនាការដែលបានគ្រោងទុក ចាប់ពីថ្ងៃទី០២ ខែមករា-៣១ ខែមករា ឆ្នាំ២០២៣

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នឹងធ្វើការផ្លាស់ប្ដូរពី ទីតាំងចាស់ ក្នុងបរិវេណក្រសួងយុត្តិធម៌ មហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ Bតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វិញ។

ដើម្បីរៀបចំកន្លែងធ្វើការ និងសាលសវនាការ ឱ្យបានល្អប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការលើកពេលសវនាការដែលបានគ្រោងទុក ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយវិញ វៀរលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ស្របតាម
ល័ក្ខខ័ណ្ឌច្បាប់ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗ ដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី។ ចំណែកឯការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាសាធាណៈ អគ្គលេខាធិការ ដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ នៅដំណើរការធម្មតាជារៀងរាល់ថ្ងៃធ្វើការ៕ រក្សាសិទ្ធិដោយ:ចេស្តារ

spot_img
×