Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្តូរទៅទីតាំងថ្មីនៅព្រែកលៀប

spot_img

ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានជម្រាបជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្តីគ្រប់ ជាន់ថ្នាក់ សមាជិក-សមាជិកានៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង សាធារណជន មេត្តាជ្រាបថា៖ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្តូរទីតាំង ពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានបន្តថា ដើម្បីរៀបចំកន្លែងធ្វើការ និងសាលសវនាការ ឱ្យបានល្អប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការលើកពេលសវនាការដែលបានគ្រោងទុក ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយវិញ វៀរលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ស្របតាម
ល័ក្ខខ័ណ្ឌច្បាប់ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗ ដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី។ ចំណែកឯការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាសាធាណៈ អគ្គលេខាធិការ ដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ នៅដំណើរការធម្មតាជារៀងរាល់ថ្ងៃធ្វើការ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×