Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសអាមេរិក រៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច

spot_img

ភ្នំពេញៈ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិក បានរៀបចំនូវកិច្ចប្រជុំកំពូលកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពីថ្ងៃទី ៦ដល់៨ ខែធ្នូ ឆ្នាំ ២០២២ ។ អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ASEAN និងប្រទេស ទីម័រលេស្ត បានចូលរួមក្នុងសិក្ខាសាលាពង្រឹងជំនាញ ការចងបណ្តាញគ្នា និងចូលរួមសកម្មភាពជាច្រើនដែលផ្តោតទៅលើការលើកកម្ពស់ពង្រឹងផ្នែកសេដ្ឋកិច្ច ។ កម្មវិធី YSEALI ចង់ពង្រឹងនូវភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ាន និងជួយគាំទ្រដល់អ្នកដឹកនាំវ័យក្មេងជំនាន់ថ្មី នៅទូទាំងអាស៊ីអាគ្នេយ៍ ។

កិច្ចប្រជុំកំពូល ដែលអនុវត្តគម្រោងដោយអង្គការមូលនិធិអាស៊ី ជាកិច្ចប្រជុំកំពូលធ្វើឡើងដោយផ្ទាល់ជាលើកដំបូងតាំងពីឆ្នាំ ២០១៩ មក។ សិក្ខាកាម ស្វែងយល់ពីវិធីក្នុងការធ្វើកិច្ចសហការក្នុងតំបន់ លើកកម្ពស់នូវភាពជាអ្នកដឹកនាំ និងជំនាញអភិវឌ្ឍន៍ ធុរកិច្ច ព្រមទាំងបានរៀនពីសហគ្រិននិងអ្នកជំនាញជោគជ័យ នៃតំបន់អាស៊ីអាគ្នេយ៍ ។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងវីដេអូថតទុក ទៅកាន់អ្នកចូលរួមថា ៖ «រួមគ្នា អ្នកកំពុងគាំទ្រនូវឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ជួយបញ្ចប់នូវការរីករាលដាលនៃជំងឺ និងការពារ ស្វែងរក និងឆ្លើយតបទៅភាពបន្ទាន់នៃសុខភាពនាពេលអនាគត ដោយផ្តល់ ដល់សហគមន៍នូវឧបករណ៍ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងព្យុះសង្ឃរា Hurricane ។ កម្មវិធី YSEALI ជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ក្នុងការនាំមកឱ្យប្រជាជនយើងធ្វើការរួមគ្នា ជាពិសេសយុវជនវ័យក្មេងរបស់យើង ដើម្បីឱ្យពួកគេអាចចែករំលែកនូវព័ត៌មាន គំនិតនានា ដំណោះស្រាយផ្សេងៗជាមួយគ្នាបាន» ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែឧសភា ឆ្នាំ ២០២២ លោកប្រធានាធិបតី Biden បានប្រកាសថា YSEALI នឹងមានចំនួនកើនឡើងទ្វេដងក្នុងរយៈពេលបីឆ្នាំ ។ កិច្ចប្រជុំកំពូល YSEALI គូសបញ្ជាក់ពីភាពរឹងមាំនៃចំណងទាក់ទងប្រជាជននិងប្រជាជន និងការប្តេជ្ញាចិត្តរបស់យើង ចំពោះសសរស្តម្ភសង្គមវប្បធម៌ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាមេរិក អាស៊ាន ។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៣ មក បណ្តាញ YSEALI បានកើនឡើងសមាជិករហូតដល់ជាង ១៥ ម៉ឺន ៥ ពាន់នាក់ ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រកាសនូវគម្រោងឈ្មោះ «កាតាលីករសហគមន៍» ឬអ្នកជំរុញល្បឿនក្នុងសហគមន៍ ដែលជាគម្រោងជំនួយថវិកាខ្នាតតូច ជូនដល់សិក្ខាកាមចូលរួម ដែលនឹងផ្តល់ជាមូលនិធិចំពោះគម្រោងស្នើសុំដ៏លេចធ្លោរបស់អ្នកដឹកនាំវ័យក្មេង ក្នុងការអនុវត្តទូទាំងតំបន់អាស៊ាន នាឆ្នាំខាងមុខនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×